ខេត្តក្រចេះៈ នាព្រឹកនេះប៉ូលីសកំពុងពិនិត្យសាកសពនារីម្នាក់វ័យប្រហែល២០ឆ្នាំ ដែលត្រូវជនមិនស្គាល់មុខរំលោភសំលាប់អារក ។
ហេតុការណ៍នេះបានកើតឡើងនៅយប់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៦ នៅក្មុងភូមិថ្មគ្រែ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។
បើតាមការឲ្យដឹងពីអ្នកភូមិនៅតំបន់នោះបាននិយាយថា ហេតុការរំលោភសម្លាប់នេះ ខណៈដែលនារីរងគ្រោះបានចេញទៅជួលឌីសយកមកមើលក៏ត្រូវជនសង្ស័យធ្វើសកម្មភាពតែម្តង។
សាកសពត្រូវបានក្រុមគ្រួសារ ចុះរាវរកឃើញនៅខាងក្រោយផ្ទះ នៅវេលាម៉ោង9ព្រឹកថ្ងៃទី10ខែមេសានេះ៕
ដោយ៖ សុខ ខេមរា
...