ភ្នំពេញៈ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ គណះកម្មការផ្សារអូរឬស្សី បានសហការជាមួយសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ៧មករា ក្រុមការងារកាកបាទក្រហមកម្ពុជាផ្សារអូរឬស្សី និង យុវជនស្ម័គ្រចិត្តកាកបាទក្រហម បានចុះយុទ្ធនាការអប់រំផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍។
ក្នុងការងារនេះក៏បានចុះធ្វើការចែកខិតប័ណ្ណ អប់រំផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ ដល់ប្រជាពលរដ្ឋ អ្នកធ្វើដំណើរ និងអ្នកបើកបររថយន្ត នៅបរិវេណ ផ្សារអូរឬស្សី និង បិទស្ទីកគ័រ បើកបរកុំពិសារគ្រឿងស្រវឹង ក្នុងគោលបំណងអប់រំប្រជាពលរដ្ឋ អ្នកធ្វើដំណើរ និងអ្នកបើកបរឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនាពេលខាងមុខនេះដើម្បីចូលរួមទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
សំណូមពរឱ្យប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា កុំជិះលើដំបូលរថយន្ត ផ្ទុកលើសចំណុះ បើកបរហួសល្បឿនកំណត់ ពិសារគ្រឿងស្រវឹងកុំបើកបរ និង ផ្តោតសំខាន់លើការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងដែលនាំឲ្យមានគ្រោះ ថ្នាក់ និងសម្លាប់មនុស្សលំដាប់ទី២បន្ទាប់ពីការបើកបរហួសល្បឿនកំណត់ ៕
ដោយ៖ ស សម