ខេត្តកំពង់ឆ្នាំង៖ យុវជនម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលមូលដ្ឋានឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បន្ទាប់ពីក្រុមគ្រួសារក្មេងស្រីរងគ្រោះដាក់ពាក្យប្តឹងចោទប្រកាន់ពីបទរំលោភសេពសន្ទវៈ ទៅលើក្មេងស្រីអាយុ៤ឆ្នាំ កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦ នៅឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
ជនសង្ស័យមានឈ្មោះ ឈៀង គ ហៅអា គ (ជាមនុស្សគ) អាយុ២២ ឆ្នាំ មានទូលំនៅ ភូមិកណ្តាល ឃុំត្រពាំងចាន់ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។ ក្មេងស្រីរងគ្រោះមានអាយុ៤ឆ្នាំ រស់នៅក្នុងភូមិឃុំជាមួយគ្នា ។
សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុជនសង្ស័យបានចុះទៅមាត់កំពុងទឹក ពេលចុះទៅក៏ជួបកុមារីដែលលេងនៅក្បែរនោះ ប៉ុន្តែពុំមានមនុស្សចាស់នៅទីនោះ ដោយសារតែឱកាសស្ងាត់ល្អ ជនសង្ស័យបានល្បួងក្មេងស្រីនោះធ្វើសកម្មភាពចាប់រំលោភ តែម្តង ក្រោយពេលធ្វើសកម្មភាពហើយជនសង្ស័យចបានចេញពីន្លេងកើតហេតុបាត់ ចំណែកឯកក្មេងស្រីភ័យខ្លាច ពេលនោះក្រុមគ្រួសារបានមកឃើញហើយសួរនាំទើបដឹងថា ជនសង្ស័យដែលជាមនុស្សគរ បានធ្វើសកម្មភាពចាប់រំលោភក្មេងស្រីនេះ ក៏ប្តឹងសមត្ថិកិច្ចតែម្តង។
លុះដល់ថ្ងៃទី៩ ខែមេសា ទើបចាប់បានជនសង្ស័យ និងបានកសាងសំណុំរឿងបញ្ជូនមកតុលាការ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕
ដោយ៖ ចន្ថា