ខេត្តបន្ទាយមានជ័យ៖ ការចាក់ដីរំលោភយកចំណីផ្លូវជាតិលេខ៥ និងចំណីផ្លូវរថយន្តភ្លើងខុសច្បាប់ពីសំណាក់អ្នកមានទ្រព្យធន និងមានខ្នងបង្អែកអ្នកធំធ្វើឱ្យអាជ្ញាធរខេត្ត បន្ទាយមានជ័យ បានបើកកិច្ចប្រជុំបន្ទាន់ មួយដើម្បីមានវិធានការទប់ស្កាត់ និងដោះស្រាយបញ្ហាខណៈ ដែលសកម្មភាព នៃ ការចាក់ ដីរំលោភ យកចំណីផ្លូវជាតិលេខ៥និងចំណីផ្លូវរថភ្លើង នៅក្នុងខេត្តបន្ទាយមានជ័យ ត្រូវគេមើលឃើញថា បានកើតឡើងយ៉ាងអាណាធិបតេយ្យ គេ មិនបានឃើញមានអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធចុះទៅធ្វើការទប់ ស្កាត់នោះឡើយ ។
បញ្ហាដែលនាំឱ្យមានការចាក់ដីរំលោភយក ចំណីផ្លូវជាតិលេខ ៥និងផ្លូវ រថភ្លើង ខុសច្បាប់ ត្រូវគេដាក់ការសង្ស័យថាអាជ្ញាធរមូលដ្ឋានមួយចំនួននិងមន្ត្រីជំនាញខ្លះអាចនិងមានការឃុបឃិតគ្នាជាមួយអ្នកចាក់ដីរំលោភទាំងនោះ ទើបសកម្មភាពនៃការចាក់ដី រំលោភយកចំណី ផ្លូវជាតិលេខ ៥និងចំណី ផ្លូវរថភ្លើងបានយ៉ាងរលូនបែបនេះ ។
សកម្មភាពនោះមិនត្រឹមតែចាក់ដីរំលោភយកចំណីផ្លូវជាតិលេខ៥ និងផ្លូវរថភ្លើងប៉ុណ្ណោះទេក្រុមអ្នកមានទ្រព្យធនទាំងនោះក៏បានចាក់ដីលប់ប្រឡាយនិងអូរដែលជាផ្លូវទឹកយ៉ាងសំខាន់សម្រាប់រំដោះទឹកជំនន់នោះផងដែរ ។
កិច្ចប្រជុំដាក់វិធានការដោះស្រាយ បញ្ហានោះដែរ ត្រូវគេ និយាយថាផ្លូវជាតិលេខ៥រាជរដ្ឋាភិបាលកម្ពុជាគ្រោងនិងធ្វើការពង្រីកជាផ្លូវហាយវេ ក្នងក្របខណ្ឌ ផ្លូវអាស៊ាន តភ្ជាប់ពីប្រទេសថៃមកប្រទេសកម្ពុជា និងឆ្ពោះទៅប្រទេសជិតខាងដទៃទៀត។កិច្ចប្រជុំ ធ្វើឡើងនៅ សាលាខេត្ត បន្ទាយមានជ័យ កាលព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១ម្សិលមិញ ប្រព្រឹត្តទៅក្រោម វត្តមានលោក គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យ ក្នុងនោះក៏មានការចូលរួម ពីមន្ទីរជំនាញពាក់ ព័ន្ធ រួមនិងអាជ្ញាធរ ឃុំសង្កាត់ ស្រុក ក្រុង នោះផងដែរ ។
ជុំវិញបញ្ហានៃការចាក់ដីរំលោភយកចំណីផ្លូវជាតិខាងលើមន្ត្រីជំនាញនៃមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្ត និងមន្ត្រីមន្ទីរនគរូបណីយកម្មសំណង់និង សុរិយោដីបានលើកឡើងថា គឺខាងមន្ទីរជំនាញពិបាក និងចុះទៅហាមឃាត់និងទប់ស្កាត់ណាស់ពីព្រោះអ្នកដែលធ្វើសកម្មភាពចាក់ដីរំលោភយកចំណីផ្លូវជាតិ និងផ្លូវរថភ្លើងភាគច្រើនជាអ្នកមានទ្រព្យធន និងមានខ្នងបង្អែកអ្នកធំនៅពីក្រោយខ្នងដែលចេញមុខអន្តរា គមន៍ដែលជាហេតុធ្វើឱ្យមន្ត្រីមន្ទីរជំនាញមានការលំបាកចាត់វិធានការទៅលើបញ្ហានេះ ។ មន្ត្រីជំនាញបាន លើកឡើងទៀតបញ្ហានេះជូនកាលអាជ្ញាធរមូលដ្ឋានបានអនុញ្ញាតឱ្យធ្វើមិនបានពិភាក្សាជាមួយខាងមន្ទីរជំនាញនោះឡើយ។
លោក គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យបានប្រាប់អ្នកយកព័ត៌មានយើងឱ្យដឹងនៅរសៀលថ្ងៃទី២១ខែកក្កដានេះថា ផ្លូវជាតិលំដាប់១ចំណីផ្លូវមានប្រវែង៣០ម៉ែត្រ និងផ្លូវជាតិលំដាប់២ ចំណីផ្លូវមាន ប្រវែង២៥ម៉ែត្រ វិធានការដោះស្រាយទៅលើបញ្ហាការចាក់ដីរំលោភយកចំណីផ្លូវជាតិលេខ៥ និងផ្លូវរថភ្លើង ដំបុងគឺចាត់ឱ្យមន្ត្រីមន្ទីរជំនាញចុះត្រួតពិនិត្យលិខិតស្នាមរដ្ឋបាលតើការចាក់ដីនោះមានច្បាប់ រឺក៏អត់ច្បាប់ ហើយបើកាលណាពិនិត្យឃើញអត់មានច្បាប់ហៅដែលអ្នកចាក់ដីនោះមកណែនាំឱ្យធ្វើច្បាប់ និងឱ្យ ម្ចាស់ដីកែលំអរឈូសឆាយដោយអនុវត្តតាមបទដ្ឋាន បច្ចេកទេស របស់មន្ទីរជំនាញ ។
លោកអភិបាលខេត្តបញ្ជាក់ឱ្យដឹងទៀតថា ការចាក់ដីរំលោភយកចំណីផ្លូវជាតិនិងផ្លូវរថភ្លើង បើអ្នកសុំ ច្បាប់គឺមិនសូវរំលោភបមពានប៉ុន្មាននោះទេអ្នកដែល រំលោភបំពានខ្លាំងគឺអ្នកចាក់ដីអត់ច្បាប់ ៕ វិច្ឆិកា