ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គ លេខាធិការនៃក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា ថាអូស្ត្រាលីជាផ្នែកមួយដែលបានជួយលើក ស្ទួយសា្ថនភាពជនមានពិការភាពនៅកម្ពុជាតាមរយៈ កម្មវិធី ACCESS របស់ខ្លួនតាំងពីឆ្នាំ២០១៨មក។
ថ្លែងក្នុងកិច្ចប្រជុំលើវិស័យពិការភាពជាមួយដៃគូអភិវឌ្ឍ តំណាងអង្គការជនមានពិការភាពនិងក្រុមហ៊ុនឯកជន លោក ឯម ច័ន្ទមករា បានលើកឡើងថាសមទ្ឋិផលធំៗជា ច្រើនដែលក្រុមប្រឹក្សាសកម្មភាពជនពិការទទួលបាន ក្រោមការរអនុវត្តកម្មវិធីACCESS ដែលមានដូចជា ការ ផ្តល់ប្រឹក្សា គ្រប់គ្រងមណ្ឌលឱ្យបានល្អ កិច្ចគាំពារសង្គម បានប្រសើរ និងផ្ដល់ឳកាសរដ្ឋអំណាចក្រោមជាតិនិង អង្គការសង្គមស៊ីវិល ដើម្បីធ្វើកិច្ចការបរិយាបន្នពិការភាព និងយេនឌ័រ និងបរិយាបន្នពិការភាពក្នុងផែនការ ផ្តល់ប្រឹក្សា គ្រប់គ្រងមណ្ឌលឱ្យបានល្អ កិច្ចគាំពារសង្គម បានប្រសើរ និងផ្ដល់ឳកាសរដ្ឋអំណាចក្រោមជាតិនិង អង្គការសង្គមស៊ីវិល ដើម្បីធ្វើកិច្ចការបរិយាបន្នពិការភាព និងយេនឌ័រ និងបរិយាបន្នពិការភាពក្នុងផែនការ វិនិយោគឃុំសង្កាត់ និងពង្រឹងគណនេយ្យភាពសង្គម ក៏ ដូចជាជួយដល់ជនរងគ្រោះដោយអំពើហិង្សាឈរលើមូល ដ្ឋានយេនឌ័រ សម្រាប់បរិយាបន្នពិការភាពផងដែរ។
លោកបន្ថែមថា ក្រៅពីការជួយទាំងនេះក្រោមកម្មវិធី ACCESS កម្ពុជាបានសម្រេចបាននូវក្របខណ្ឌច្បាប់ គោលនយោបាយ និងផែនការជនពិការ និងបានជួយក្នុង ការបែងចែកធនធានរដ្ឋាភិបាលជូនដល់ជនមានពិការ ភាព ក៏ដូចជាធ្វើឱ្យកម្ពុជាសម្រេចបាននូវឱ្យយន្តការ សម្របសម្រួលបានក្នុងវិស័យពិការភាពផងដែរ។
លោកបានថ្លែងថា៖ «ខ្ញុំក៏សូមយកឱកាសនេះថ្លែងអំណរ គុណចំពោះ ដៃគូពាក់ព័ន្ធ ទាំងអស់ រួមទាំងរដ្ឋាភិបាល អូស្ត្រាលីដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាល កម្ពុជាក្នុងការគាំទ្រការងារពិការភាពទាំងពីមុន ទាំងពេល បច្ចុប្បន្ន និងពេលអនាគត» ។
លោកក៏បានស្នើដល់កម្មវិធីACCESS និងដៃគូពាក់ ព័ន្ធជួយយកចិត្តទុកដាក់ដល់អង្គការដែលដឹកនាំ ដោយជនមានពិការភាពដើម្បីធ្វើយ៉ាងណាដល់អង្គការ ទាំងអស់នោះមាននិរន្តភាព ដោយសារកន្លងទៅអង្គការ មួយចំនួនដែលដឹកនាំដោយជនមានពិការភាពមិនបាន ទទួលនូវជំនួយទាំងអស់នេះនោះទេ។
បើតាមលោក ឯម ច័ន្ទមករា ក្រោមជំនួយរបស់ ACCESS បានជួយដល់ខេត្តគោលដៅចំនួន៥ ដែលមាន ដូចជា កំពង់ចាម កំពង់ស្ពឺ សៀមរាប បាត់ដំបង និង ត្បូងឃ្មុំ នូវផ្លូវជម្រាលចំនួន២៥កន្លែង បង្កើតជំរឿនជន មានពិការភាពក្នុងឆ្នាំ២០១៩ និងក្នុងការធ្វើជំរឿនសុខ ភាពថា្នក់ជាតិឆ្នាំ២០២១ ការបង្កើតប្រព័ន្ធគ្រប់គ្រង ព័ត៌មានជនពិការជាតិ ការរៀបចំផែនការប្រចាំឆ្នាំរបស់ ក្រុមប្រឹក្សាសកម្មភាពជនពិការលើខេត្តគោលដៅទាំង៥ ក៏ ដូចជាក្របខណ្ឌការវិភាគដើម្បីសង្កត់ធ្ងន់លើតម្រូវការក្នុង ការបញ្ចូលជនមានពិការភាពនៅក្នុងក្របខណ្ឌគោល នយោបាយជាតិគាំពារសង្គម (NSPPF) ដែលកំពុងត្រូវ បានបញ្ចប់។
លោកបន្ថែមថាក្រៅពីនេះក្រោមការជួយរបស់អូស្ត្រាលី បានធ្វើឱ្យការបែងចែកធនធានថវិការបស់រដ្ឋាភិបាល សម្រាប់ការការពារស្រ្តីបានកើន៤៨%ចន្លោះឆ្នាំ២០១៩ និង២០២១ ហើយថវិកាពិការភាពចំពោះការចំណាយ មិនមែនបុគ្គលិករបស់ក្រសួងសង្គមកិច្ចបានកើនឡើង ដល់ជិត២០%ក្នុងឆ្នាំ២០២១ ខណៈការទម្លាក់ ថវិកាជួយជនរងគ្រោះពីជំងឺកូវីដបានជួយដល់ជនមាន ពិការភាពចំនួន ៦១ ៤២៦នាក់បានទទួលការគាំទ្រពី កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ដែលផ្តល់ជូនគ្រួសារក្រីក្រ និងជនងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹង ជំងឺកូវីដ-១៩។
បច្ចុប្បន្ន ក្រោមជំនួយACCESS របស់អូស្ត្រាលីបានបង្កើតឱកាសការងារដល់ជនមានពិការភាពសរុបចំនួន ៤ ១៧០នាក់ ក្នុងនោះ ១៥៦នាក់ទទួលបានការងារធ្វើ បុគ្គលិកខ្លួនឯង ២៤៣នាក់ និងស្ត្រី៥៧នាក់ត្រូវបាន បណ្តុះបណ្តាលឱ្យកា្លយជាសហគ្រិន បន្ថែមក្នុងនោះ ផងដែរ កម្មវិធី AOKAS ត្រូវបានបង្កើតឡើង ដើម្បីជួយសម្រួលដល់ការផ្គូផ្គងការងាររបស់ជនមាន ពិការភាពដែលបានចុះឈ្មោះជាមួយនិយោជកផ្នែក ឯកជនដែលប្រព័ន្ធនេះនឹងក្លាយជាទិន្នន័យយោងឆ្លង ជាមួយប្រព័ន្ធ NEA សម្រាប់ឱកាសផ្គូផ្គងការងារកាន់តែ ប្រសើរ។ ក្រៅពីនោះខ្សែទូរស័ព្ទ Hotline ១២៧០ ក៏ ត្រូវបង្កើតឡើងដើម្បីគាំទ្រការទំនាក់ទំនងបន្ថែមទៀត ទាក់ទងនឹង COVID-19 ការប្រឹក្សាតាមអ៊ីនធឺណិត និង សេវាកម្មគាំទ្រផ្សេងទៀត រួមទាំងការស្វែងរកឱកាស ការងារដល់ជនមានពិការភាពផងដែរ។
កម្មវិធី Australia-Cambodia Cooperation on for Equitable Sustainable Services (ACCESS) Program គឺជាគំនិតផ្តួចផ្តើមរយៈ ពេល៥ឆ្នាំ (២០១៨-២០២៣) ដែលធ្វើឡើងដោយមាន ការគាំទ្រផ្នែកហិរញ្ញវត្ថុរបស់រដ្ឋាភិបាលអូស្ត្រាលីដែល បានផ្ដល់តាមរយៈនាយកដ្ឋានក្រសួងការបរទេស និង ពាណិជ្ជកម្ម (DFAT)។ ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ អូស្ត្រាលីបានសន្យាផ្ដល់ជំនួយចំនួន ១៥លានដុល្លារ អូស្ត្រាលីតាមរយៈកម្មវិធី ACCESS ដើម្បីបង្កើននិរន្តរ ភាព គុណភាព និងរួមបញ្ចូលសេវាកម្មសម្រាប់ជនមាន ពិការភាព និងសម្រាប់ស្ត្រីដែលរងផលប៉ះពាល់ដោយអំពើហិង្សាផ្អែកលើយេនឌ័រ (GBV)។
ថ្មីៗនេះ រដ្ឋាភិបាលអូស្ត្រាលីមានគម្រោងបន្ថែមទឹកប្រាក់ ចំនួន១០លានដុល្លាអូស្ត្រាលីថែមទៀតតាមរយៈកម្មវិធី ACCESS សម្រាប់រយៈពេល ២ឆ្នាំទៀតទៅក្នុងកម្ម វិធីរយៈពេល៥ឆ្នាំ(២០១៨-២០២៣) ដើម្បីឆ្លុះរួមចំណែក ចំពោះការឆ្លើយតប និងកិច្ចខិតខំប្រឹងប្រែងហូរឡើង វិញពីផលប៉ះពាល់នៃជំងឺកូវីដ-១៩របស់រដ្ឋាភិបាលកម្ពុជា រួមទាំងអាទិភាពរបស់ខ្លួនលើការការពារសង្គម៕
ដោយ : សុខ ខេមរា