រថយន្តម៉ាកRangRover ស្លាកលេខ រាជការ 1941 ត្រូវជនមិនស្គាល់មុខលួចដុតបណ្ដាលឲ្យឆេះអស់ សល់តែគ្រឿងដែក

ចែករំលែក៖

ភ្នំពេញ៖ រថយន្តម៉ាកRangRoverមួយគ្រឿង ត្រូវបានឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្ដាលឲ្យរងការខូចខាតសល់តែគ្រោងឆ្អឹង ដោយសារតែជនមិនស្គាល់មុខលួចដុត ហើយរត់គេចខ្លួនបាត់ស្រមោល។
ហេតុការណ៍អគ្គីភ័យឆាបឆេះរថយន្តនេះបានបង្កឲ្យមានការភ្ញាក់ដល់ប្រជាពលរដ្ឋនិងម្ចាស់ផ្ទះចុះមកពន្លត់ កាលពីវេលាម៉ោង០១និង០០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦ នៅចំណុចក្បែរផ្លូវ៣៧១ ស្ថិតក្នុងភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តដែលត្រូវជនសង្ស័យលួចដុតនោះម៉ាកRangRover ពណ៌ស ពាក់ស្លាកលេខ រាជការ 1941 ត្រូវបានម្ចាស់យកមកទុក
ចោលក្រោយផ្ទះជារៀងរាល់ថ្ងៃមុនចូលដេក ។
បើតាមសម្តីសន្តិសុខដែលយាមការនៅក្បែរកន្លែងកើតហេតុនោះបានប្រាប់ឲ្យដឹងថា នៅមុខពេលកើតហេតុ គាត់បានក្រឡេកឃើញមនុស្សម្នាក់បានរត់ចេញពីរថយន្តនោះ ខណះពេលនោះស្រាប់តែមានភ្លើងឆេះរថយន្តតែម្ដង ហើយគាត់ក៏ស្រែកឆោឡោមឡើងថា ភ្លើងឆេះរថយន្តហើយ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងម្ចាស់ផ្ទះចុះមកអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗ ដោយអ្នកខ្លះយកបំពង់ពន្លត់អគ្គីភ័យ ខ្លះយកដីខ្សាច់មកបាចលើរថយន្ត និងខ្លះទៀត ត ទុយោទឹកក្នុងផ្ទះមកបាញ់ពន្លត់រថយន្តនោះផងដែរ ។
បន្ទាប់ក្រោយមក ដោយមានការសហការគ្នារវាងប្រជាពលរដ្ឋនិងម្ចាស់ផ្ទះ ទើបអគ្គីភ័យដែលឆាបឆេះរថយន្តនោះត្រូវបានរលត់ទៅវិញដែរម្ដង ដោយមិនរំខានល់សមត្ថកិច្ចមូលដ្ឋានឡើយ ។

image image image image

IMG_4903

ដោយៈជីម ភារ៉ា ដង្កោ

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print