អាមេរិកមិនព្រមសូមទោសចំពោះករណីទម្លាក់គ្រាប់បែកនៅហ៊ីរ៉ូស៊ីម៉ាឡើយ

ចែករំលែក៖

មន្ត្រីការបរទេសអាមេរិកបានបញ្ជាក់ថា អាមេរិកនឹងមិនសុំទោសពីហេតុការណ៍អាមេរិកទម្លាក់គ្រាប់បែកនៅទីក្រុងហ៊ីរ៉ូស៊ីម៉ាទេ នៅពេលដែលអាមេរិកទៅចូលរូមកិច្ចប្រជុំ G7 នៅក្នុងប្រទេសជប៉ុន។

មន្ត្រីជាន់ខ្ពស់អាមេរិកដែលមិនបញ្ចេញ ឈ្មោះបានឲ្យដឹងថា “ប្រសិនបើមានអ្នកសួរថាអាមេរិកនឹងសុំទោសចំពោះករណី ទម្លាក់គ្រាប់បែកទៅលើទីក្រុងហ៊ីរ៉ូស៊ីម៉ាដែរ ឬទេ? មានចម្លើយតែមួយគត់គឺ ទេ”។

កន្លងមកមានព័ត៌មានផ្សព្វផ្សាយថា គម្រោងទៅកាន់តំបន់គោរពវិញ្ញាណក្ខន្ធ ជនរងគ្រោះស្លាប់ដោយការទម្លាក់គ្រាប់ បែករបស់អាមេរិកនៅទីក្រុងហ៊ីរ៉ូស៊ីម៉ាគឺជាឱកាសសម្រាប់រដ្ឋមន្ត្រីការបរទសអាមេរិកធ្វើការសុំទោសទៅលើប្រជាជនជប៉ុន។
ការណ៍ដែលអាមេរិកមិនសុំទោសជប៉ុនពីការទម្លាក់គ្រាប់បែកបរមាណូនោះវាជារឿងសមហេតុសមផលដើម្បីបញ្ចប់សង្គ្រាមនិងការធ្វើអាណានិគមរបស់ជប៉ុនទៅលើប្រទេសក្នុងតំបន់ ក្នុងនោះមានចិន កូរ៉េជាដើម។

បើទោះបីបែបណាក្តីក៏អ្នកឯកទេសបាន​បញ្ជាក់ថា ការទម្លាក់គ្រាប់បែកនៅប្រទេស​ជប៉ុនជាបទឧក្រិដ្ឋកម្មសង្គ្រាមប្រឆាំងមនុ​ស្ស ជាតិដោយបានទម្លាក់គ្រាប់បែកសម្លា​ប់ ពលរដ្ឋស្លូតត្រង់ក្នុងនោះមានស្ដ្រី ​និង កុមារ។ ប៉ុន្ដែរដ្ឋាភិបាលអាមេរិកធ្លាប់បាន បញ្ជាក់ថា ការទម្លាក់គ្រាប់នៅប្រទេស ជប៉ុន គឺបានប្រកាសឱ្យដឹងជាមុនមិនមែន លួចវាយប្រហារនោះឡើយ ។
នៅមុនការវាយប្រហារទម្លាក់គ្រាប់បរមាណូ អាមេរិកបានបាចខិត្ដប័ណ្ណទៅឱ្យ​ពលរដ្ឋជប៉ុនក្នុងទីក្រុងជាច្រើន ព្រមាន ដល់ពលរដ្ឋឱ្យជម្លៀសចេញពីទីក្រុងមុន ពេលទម្លាក់គ្រាប់បែក។ ប៉ុន្ដែអាមេរិក មិនបានបញ្ជាក់ច្បាស់ថា ទម្លាក់គ្រាប់នៅ ទីក្រុងណាមួយនោះឡើយ ។

នៅក្នុងសេចក្ដីប្រកាស Postsdam កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ១៩៤៥ ប្រធានាធិបតីអាមេរិកពេលនោះលោក Harry Truman បានអំពាវនាវដល់ជប៉ុន ឱ្យចុះចាញ់ ហើយព្រមានថានឹងត្រូវកម្ទេច ប្រសិនបើមិនចុះចាញ់ទេនោះ ។

ឃ្លាមួយនៅក្នុងសេចក្ដីប្រកាស Post-sdam បានបញ្ជាក់យ៉ាងច្បាស់ថា យើង អំពាវនាវដល់រដ្ឋាភិបាលជប៉ុនឱ្យប្រកាសចុះចាញ់ដោយគ្មានលក្ខខណ្ឌ បើមិនដូច្នេះទេជប៉ុននឹងទទួលរងការបំផ្លាញទាំងស្រុងក្នុងរយៈពេលដ៏ខ្លី។ ភ្លាមៗនោះអាមេរិកក៏បានខិតខំប័ណ្ណនៅលើទីក្រុងចំនួន៣៣ក្នុង ប្រទេសជប៉ុនក្នុងនោះមានទាំងទីក្រុងហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគីផងដែរ ថានឹងអាចទទួលការទម្លាក់គ្រាប់បែកបរមាណូ ។

ខិត្តប័ណ្ណដែលបានបាចនោះសរសេរជាភាសាជប៉ុនថា សូមអានដោយយកចិត្ដទុកដាក់បំផុតដោយសារតែខិត្តប័ណ្ណនេះអាចជួយសង្គ្រោះអាយុជីវិតអ្នក និង គ្រួសាររបស់អ្នក។ នៅប៉ុន្មានថ្ងៃខាងមុខ អាមេរិកនឹងទម្លាក់គ្រាប់បែកបរមាណូ យ៉ាងតិចទៅលើទីក្រុងចំនួន៤ ដែលមាន ដាក់នៅខាងក្រោយខិតប័ណ្ណ។ តំបន់ដែល ត្រូវទម្លាក់គ្រាប់គឺជាទីតាំងដែលមានក្រុមហ៊ុនឧស្សាហកម្មបម្រើវិស័យយោធារបស់ជប៉ុន។

រដ្ឋាភិបាលអាមេរិកបានប្រកាសថា អាមេរិកបានប្ដេជ្ញាសម្លាប់កម្លាំងទ័ពជប៉ុនទាំង អស់ដែលបានប្រើប្រាស់ក្នុងការអូសបន្លាយ ពេលវេលានៃការធ្វើសង្គ្រាមដោយអត់ន័យ។ អាមេរិកមិនចង់ធ្វើឱ្យពលរដ្ឋស្លូតត្រង់ក្លាយជាជនរងគ្រោះនោះឡើយ ទើបបាចខិតប័ណ្ណស្នើដល់ពលរដ្ឋនៅទីក្រុង ចំនួន៤ត្រូវភៀសខ្លួនចេញជាបន្ទាន់ ក្នុង នោះមានពលរដ្ឋរស់នៅទីក្រុងតូក្យូ, ហ៊ីរ៉ូស៊ី ម៉ា, យូកូហាម៉ា និងកូគូរ៉ា។

រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបាន ប្រកាសនៅក្នុងខិតប័ណ្ណនោះថា អាមេរិក មិនធ្វើសង្គ្រាមជាមួយពលរដ្ឋឡើយ ដោយ ចង់សម្លាប់ទាហានតែប៉ុណ្ណោះ។ ទាហាន អាមេរិកនឹងជួយរំដោះពលរដ្ឋចេញពីគំនាប នៃរដ្ឋាភិបាលយោធាដើម្បីបង្កើតជា ប្រទេសជប៉ុនថ្មីមួយល្អប្រសើរ។ ទាហាន អាមេរិកមិនប្រាកដថា ទម្លាក់គ្រាប់តែ នៅលើទីក្រុងទាំង៤ខាងលើឡើយអាច នឹងមានទីក្រុងជាច្រើនទៀត។ ប៉ុន្ដែអស់ លោកអ្នកគួរតែចាកចេញពីទីនេះជា បន្ទាន់។

នៅពេលដែលមានប្រសាសន៍តាម បណ្ដាញទូរទស្សន៍ ប្រធានាធិបតីអាមេរិក បានបញ្ជាក់ថា នឹងមានភ្លៀងគ្រាប់បែក ទៅលើទីតាំងយោធាជប៉ុននៅហ៊ីរ៉ូស៊ីម៉ា ប្រសិនបើរដ្ឋាភិបាលជប៉ុនមិនព្រមចុះ ចាញ់ទេនោះ។ លោកបានអំពាវនាវដល់ ពលរដ្ឋជប៉ុនត្រូវជួយសង្គ្រោះខ្លួនឯងចេញពីការសម្លាប់ទាំងនោះតាមរយៈការភៀស ខ្លួនចេញពីទីក្រុង។

ពឹងផ្អែកទៅលើឯកសារទាំងនោះអាមេ រិកមិនបានប្រព្រឹត្ដល្មើស ជាឧក្រិដ្ឋកម្ម សង្គ្រាមឡើយ ដោយការទម្លាក់គ្រាប់បាន ប្រកាសជាមុនឱ្យពលរដ្ឋភៀសខ្លួនចេញ ពីទីក្រុងគឺចេញពីក្ដីស្លាប់ ។

ការវាយប្រហារគ្រាប់បែកបរមាណូនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគីបានសម្លាប់ ពលរដ្ឋស្លូតត្រង់ជប៉ុនទាំងកុមារមិនទាន់ ដឹងអីរាប់សិបពាន់នាក់។ នៅថ្ងៃទី២ ខែ សីហា ឆ្នាំ១៩៤៥ អាកាសយានិកឈ្មោះ Paul Tibbets បានទម្លាក់គ្រាប់បែកបរមា ណូទីមួយមានឈ្មោះ Lit-tle Boy ទៅ លើទីក្រុងហ៊ីរ៉ូស៊ីម៉ា សម្លាប់មនុស្ស៧០ពាន់ នាក់ភ្លាមៗនៅនឹងកន្លែង ក្នុងនោះមានអ្នកទោសអាមេរិក១៦នាក់ដែលជាប់ឃុំនៅជប៉ុន ផងដែរ ។

ក្រោយមកក៏មានអ្នកស្លាប់២សែន នាក់ទៀតដោយសារវិទ្យុសកម្ម និងជំងឺ ផ្សេងៗបណ្ដាលមកពីគ្រាប់បែកខាងលើ។ ៣ថ្ងៃក្រោយមកនៅថ្ងៃទី៩ ខែសីហា ឆ្នាំ ១៩៤៥ យន្ដហោះទម្លាក់គ្រាប់B-29 បានទម្លាក់គ្រាប់ Plutonium ដែលគេឱ្យ ឈ្មោះថា Fat Man ចូលទៅកាន់ទីក្រុង ណាហ្គាសាគី ពេលនោះពលរដ្ឋជប៉ុន ជាង ៧៥ពាន់នាក់ស្លាប់ និងជាង៧០ពាន់នាក់ ទៀតរងរបួសជាទម្ងន់ ។

លោក Wayne Madsen បានបញ្ជាក់ ថា “ព្រះចៅអធិរាជ Hirohito បានប្រកាស ចុះចាញ់ដោយ គ្មានលក្ខខណ្ឌ នៅថ្ងៃទី១២ ខែសីហា ក្រោយពេលអាមេរិកមានគម្រោង ទម្លាក់គ្រាប់នៅទីក្រុងតូក្យូសម្លាប់ប្រមុខដឹក នាំជប៉ុនទាំងអស់ និងទម្លាក់គ្រាប់នៅ​ទីក្រុង យូកូហាម៉ា ព្រមទាំងទីក្រុងគោកូរ៉ា ប្រសិន បើមិនព្រមចុះចាញ់ទេនោះ។ ក្រៅពី នេះអាមេរិកក៏មានគម្រោងទម្លាក់គ្រាប់បែកបរមាណូពីរគ្រាប់នៅទីក្រុងNiigata និងចំ កណ្ដាលរាជវាំងព្រះចៅអធិរាជក្នុងរដ្ឋធានីតូក្យូដែរ។ ក្រុមអ្នកប្រវត្ដិសាស្ដ្រ និងអ្នក វាតទីគោលនយោបាយអាមេរិក បញ្ជាក់ ថា ការទម្លាក់គ្រាប់បែកពីរគ្រាប់នៅក្នុង ប្រទេសជប៉ុននោះ ដោយសារតែអស់វិធី សាស្ដ្រទប់ទល់ ហើយនោះជារឿងសមហេតុសមផលដើម្បីបញ្ចៀសការស្លាប់ កាន់តែច្រើនជាងនេះ។ ប៉ុន្ដែអាមេរិក បានដឹងជាមុនហើយថា ជប៉ុនបានត្រៀមលក្ខណៈចុះចាញ់ជាច្រើនខែមុន ទម្លាក់គ្រាប់ តែអាមេរិកនៅតែប្រព្រឹត្ដ។

គ្រាប់បែកបរមាណូទម្លាក់លើប្រទេស ជប៉ុននោះ ដើម្បីឱ្យពិភពលោកបានដឹងថា អាមេរិកមានកម្លាំងយោធា និងសព្វាវុធ ខ្លាំងជាងគេបង្អស់លើពិភពលោក និងជា ​មហាអំណាចទី១នាពេលអនាគតចាប់តាំ​ង ពីអាមេរិកប្រើប្រាស់គ្រាប់បែកបរមាណូ នៅក្នុងប្រទេសជប៉ុនដែលជាម​ហាអំណាច យោធានៅក្នុងតំបន់នាសម័យសង្គ្រាមលោកលើកទីពីរ និងមុនសង្គ្រាម ​។

នៅពេលនេះមានមនុស្សជាច្រើនក៏ យ​ល់ឃើញថា អាមេរិកបានប្រឆាំងនឹង ​មនុស្សជាតិដោយទម្លាក់គ្រាប់បែកបរមាណូសម្លាប់ពលរដ្ឋជប៉ុនរាប់សែននាក់។ ប៉ុន្ដែការយល់ច្រឡំនោះនឹងត្រូវបានដោះ ស្រាយដោយសារតែការវាយប្រហារទម្លាក់ គ្រាប់ស្របទៅតាមច្បាប់អន្ដរជាតិនាពេលនោះ៕

image

ប្រែសម្រួល៖ ម៉ែវ សាធី

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print