ភ្នំពេញ៖ កុមារអាយុ៦ឆ្នាំម្នាក់បានស្លាប់ជាមួយនឹងក្តីសោកសង្វែគពីអាណាព្យាបាលស្រណោះអាឡោះអាល័យ នាំកូនមកសប្បាយក្លាយជាទុក្ខដ៏ទម្ងន់បាត់បង់កូនជាទីស្រឡាញ់តែមួយពព្រឹចភ្នែក ដោយសារស្នាដៃម្ចាស់ផ្សារស្ទឹងមានជ័យថ្មីធ្វេសប្រហែសនឹងមិនទទួលខុសត្រូវ។
ករណីឆក់ខ្សែភ្លើង បណ្ដាលអោយកុមារស្លាប់នេះ បានកើតឡើង នៅវេលាម៉ោង១៣:៤០នាទីថ្ងៃទី១១-០៤-២០១៦នៅចំនុច កន្លែងក្មេងលេង ក្នុងផ្សារស្ទឹងមានជ័យថ្មី ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ភ្នំពេញ។
ជនរងគ្រោះឈ្មោះ ឌី សុីនដ្រា ភេទប្រុស អាយុ៦ឆ្នាំ បណ្ដាលឧ្យស្លាប់នៅនិងកន្លែង មានម្ដាយ ឈ្មោះឆន ពិសី ភេទស្រី អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
លេខទូរស័ព្ទ០៩៦៣០០០៩៤០។
ក្មេងរងគ្រោះបានបញ្ជូនទៅមន្ទីរ ពេទ្យរុស្សី ហើយបានស្លាប់តែម្តង៕
ដោយ៖ សុខ ខេមរា
...