ខេត្តក្រចេះ៖ ស្នងការនគរបាលខេត្តក្រចេះលោកឧត្តមសេនីយ៍លន់ សុផាត នៅរសៀលថ្ងៃទី១១ មេសា បានដឹកនាំកិច្ចប្រជុំជាមួយលោកស្នងការរងនិងលោកនាយការិយាល័យជំនាញមួយចំនួន ដើម្បីដាក់ទិសដៅផែនបន្ថែមលើកិច្ចការងារការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ជូនប្រជាពលរដ្ឋក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ឲ្យមានភាពប្រសើរឡើង។
ក្នុងកិច្ចប្រជុំនារសៀលនោះលោកឧត្តម សេនីយ៍ស្នងការ បានដាក់ទិសដៅផែនការការងារអនុវត្តតាមគោល ដៅសំខាន់ៗមួយចំនួនដូចជា ពង្រឹងការការពារនៅគ្រប់គោលដៅតាមបណ្តារតំបន់ទេសចរណ៍ ពង្រឹងសុវត្ថិភាពចរាចរណ៍ ការងារបង្ការគ្រោះអគ្គីភ័យ និងកិច្ចការងារបង្ការទប់ស្កាត់បទល្មើសព្រហ្មទណ្ឌ។
ជាមួយគ្នានោះលោកឧត្តមសេនីយ៍ស្នងការ ក៏បានដឹកនាំក្រុមការងារចុះពិនិត្យដល់គោលដៅតំបន់ទេសចរណ៍មួយចំនួន ពិសេសតំបន់អេកូទេសចរណ៍ទឹកជួរទន្លេមេគង្គកាំពី ដើម្បីពិនិត្យមើលទីតាំងភូមិសាស្រ្តន៍ព្រោះជាគោលដៅទេសចរណ៍សំខាន់៕
ដោយ៖ សុខ ខេមរា