ភ្នំពេញ ៖ វេលាម៉ោង ៣:៣០ នាទីនៅរសៀលថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២១ លោក គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ អញ្ជើញជាអធិបតីក្នុងពិធីសម្របសម្រួលទំនាស់រវាងក្មួយប្រុស ជា ច័ន្ទតុលា និង ក្មួយស្រី ស៊ាន ធារី ដោយមានមេធាវី និង មិត្តភ័ក្ដិ នៃ គូរភាគីទាំងពីរចូលរួមផងដែរ ។ បន្ទាប់ពីមានការសម្របសម្រួលគ្នាអ្នកទាំងពីរបានយល់ព្រមដោយស្ម័គ្រចិត្ត និងដោយគ្មានការបង្ខិតបង្ខំ ដាក់សម្ពាធ ពីភាគីណាមួយឡេីយ និងបានធ្វើ ឯកសារបញ្ចប់ទំនាស់ឈប់ប្ដឹងផ្ដល់គ្នាដោយមានមេធាវីចូលរួមធ្វើជាសាក្សីដឹងឮទាំងអស់គ្នាចាប់ពីថ្ងៃនេះតទៅ ។
អ្នកទាំង២ ត្រូវបញ្ចប់ស្នេហ៍ត្រឹមនេះ ស្វែងរកសុភមង្គលរៀងៗខ្លួន ដែលមិនត្រូវចំណាយពេលឥតប្រយោជន៍ ក្នុងរឿងក្តីទំនាស់។
អ្នកទាំង២ ក៏សូមគោរពថ្លែងអំណរគុណចំពោះ លោក គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ ដែលបានចំណាយពេលដ៏មានតម្លៃជួយសម្របសម្រួលដោះស្រាយបញ្ចប់ទំនាស់គ្នារវាង អ្នកទាំង២ គឺ ជា ច័ន្ទតុលា និង ក្មួយស្រី ស៊ាន ធារី ។ ពួកគេសូមគោរពជូនពរ ឯកឧត្តម ទទួលបានជោគជ័យថែមទៀតក្នងវិស័យយុត្តិធម៌ដេីម្បីជាតិ និង ប្រជាពលរដ្ឋ។
សូមជម្រាបជូនផងដែរថា, ពាក់ព័ន្ធនឹងតួអង្គទាំងពីររូបនេះ នៅក្នុងបណ្ដាញទំនាក់ទំនងសង្គម facebook បានតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីរង់ចាំមើលទិដ្ឋភាពច្បាប់ ធ្វើយ៉ាងណាឱ្យគូភាគីទាំងសងខាងទទួលបានភាពយុត្តិធម៌៊ ទីបំផុតរឿងរ៉ាវទាំងអម្បាលមាណ បានរសាយរសាត់បាត់ស្រមោល បញ្ចប់ដោយគ្មានការហូរត្រឡប់វិញឡើយ ។ មជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ សូមជូនពរឲ្យអ្នកទាំងពីរ ស្វែងរកសុភមង្គល ប្រកបដោយភាពរុងរឿងសម្រាប់ថ្ងៃអនាគតរៀងៗខ្លួន៕
ដោយ : សុខ ខេមរា