លោក ជាវ តាយ អញ្ជើញ បើកកិច្ចប្រជុំនៅសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ !

ចែករំលែក៖

ភ្នំពេញ : នៅព្រឹកថ្ងៃសុក្រ ទី១០ ខែធ្នូ ឆ្នាំ២០២១ នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារក្នុងខែវិច្ឆិកា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាព លោក ជាវ តាយ ប្រធានគណៈកម្មាធិការសាខា ដោយបានការអញ្ជើញចូលរួមពី សមាជិក សមាជិកា គណៈកម្មាធិការសាខា អនុប្រធានកិត្តិយសសាខា និងប្រធានអនុសាខាទាំង៧ស្រុក/ក្រុង និងមន្រ្តីសាខា សរុបចំនួន៣៤ ស្រី១០នាក់ ដែលកិច្ចប្រជុំនេះធ្វើឡើងនៅសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់។

នាឱកាសនោះ លោក ជាវ តាយ ប្រធានគណៈកម្មាធិការសាខា បានថ្លែងអំណរគុណ ដល់ សមាជិក សមាជិកា នៃអង្គប្រជុំដែលបានអញ្ជើញមកចូលរួមនាពេលនេះ និងបានកោតសរសើរដល់ថ្នាក់ដឹកនាំសាខា មន្ត្រីប្រតិបត្តិសាខា អនុសាខា ទាំងអស់ ដែលបានខិតខំបំពេញការងារអស់កម្លាំងកាយចិត្ត ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ នៅក្នុងប្រតិបត្តិការមនុស្សធម៌ជួយសង្គ្រោះជនរងគ្រោះ និងងាយរងគ្រោះ ដោយគ្រោះមហន្ត រាយផ្សេងៗ ។ ជាមួយគ្នានោះអង្គប្រជុំបានសម្រចសាងសង់ទីស្នាក់ការអនុសាខាក្រុងពោធិ៍សាត់ និងទីស្នាក់ការអនុសាខាស្រុកតាលោសែនជ័យ ផងដែរ។
សូមបញ្ជាក់ថា, កាកបាទក្រហមកម្ពុជា​ ដែលមាន​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជាប្រធាន​ នៅថ្ងៃទី​ ១០​ ខែធ្នូ​ ឆ្នាំ​២០២១នេះ​ បានបន្តប្រគល់ជែលលាងដៃចំនួន​ ៧៤៩កេស​ (ស្មេីនឹង​ ១៤.៩៨០ដប)​​ ជូនដល់ប្រតិបត្តិករជួរមុខប្រយុទ្ធនឹងជំងឺកូវីដ-១៩​ នៅក្នុងខេត្តព្រៃវែង​ ក្នុងនោះប្រគល់ជូនសាខា​កាកបាទក្រហមកម្ពុជា​ ខេត្តព្រៃវែងចំនួន​ ២២០កេស,​ អនុសាខាកាកបាទក្រហមកម្ពុជា​ ក្រុង-ស្រុកទាំង​១៣​ ចំនួន​ ៦៥កេស, មន្ទីរពេទ្យបង្អែកក្រុង-ស្រុកទាំង​១២​ ចំនួន​ ១៤៤កេស​ និងវិទ្យាល័យទាំង៣២​ ចំនួន​ ៣២០កេស។ ព្រៃវែង​ ជាខេត្តទី១០​ ដែលទទួលបានអំណោយជែលលាងដៃពី​កាកបាទក្រហមកម្ពុជា​ ហេីយដែលពិធីប្រគល់-ទទួលនេះបានប្រព្រឹត្តទៅនៅស្នាក់ការសាខាកាកបាទក្រហមកម្ពុជា​ ខេត្តព្រៃវែង។
កាកបាទក្រហមកម្ពុជា​ បានបំពេញបេសកកម្មមនុស្សធម៌ ទាំង២៥រាជធានី-ខេត្ត និងជួយផងដែរដល់ប្រទេសជិតខាង៕

...

ដោយ: សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print