២២កក្កដា២០១៤-២២កក្កដា២០១៥ ខួប១ឆ្នាំនៃកិច្ចព្រមព្រៀងដំណោះ ស្រាយនយោបាយរវាងCPPនិង CNRP

ចែករំលែក៖

ភ្នំពេញ ៖ លោកសម រង្ស៊ី ប្រធាន គណបក្សសង្គ្រោះជាតិបានរំលឹកថា ថ្ងៃ នេះជាខួបទី១នៃការចុះហត្ថលេខាលើកិច្ច ព្រមព្រៀងស្ដីពីដំណោះស្រាយនយោបាយ រវាងគណបក្សប្រជាជនកម្ពុជា និងគណ បក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២២ ខែ កក្កដា ឆ្នាំ២០១៤ ។
នៅក្នុងទំព័របណ្ដាញទំនាក់ទំនងសង្គម របស់លោកសម រង្ស៊ី លោកបានបញ្ជាក់ ថា ក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ ស្ថាន ការណ៍នយោបាយនៅក្នុងប្រទេសកម្ពុជា មានភាពល្អប្រសើរជាងមុន គួរឱ្យកត់ សម្គាល់ ។ ទោះជានៅមានបញ្ហាច្រើន ទៀតដែលគណបក្សទាំងពីរមិនទាន់ឯក ភាពគ្នានៅឡីយក៏ដោយ ហើយទោះជា មានព្យុះភ្លៀង និងផ្គរម្ដងម្កាលក៏ដោយ ក៏គណបក្សសង្គ្រោះជាតិនៅតែខិតខំរក្សា និងពង្រឹងវប្បធម៌សន្ទនា ដែលបានកើត ចេញពីកិច្ចព្រមព្រៀងខាងលើនេះ ។
លោកសម រង្ស៊ី បាននិយាយយ៉ាង ដូច្នេះថា សម្ដេចហ៊ុន សែន និងរូបខ្ញុំ ជាសហស្ថាបនិកនៃវប្បធម៌សន្ទនានេះ ដែលនាំមកនូវរបត់នយោបាយមួយជា ប្រវត្ដិសាស្ដ្រ ។ លោកសម រង្ស៊ីបញ្ជាក់ ថា យើងទាំងពីរនាក់យល់ឃើញថា មាន តែវប្បធម៌សន្ទនានេះទេ ដែលអាចធានា សន្ដិភាព និងសេចក្ដីសុខជូនប្រជារាស្ដ្រ ខ្មែរទាំងមូល ទោះជាមានការប្រែប្រួល នយោបាយយ៉ាងណាក៏ដោយនាពេល អនាគត ។ ម្យ៉ាងវិញទៀតវប្បធម៌សន្ទនា នេះពង្រឹងឯកភាពជាតិ ដើម្បីឱ្យជនជាតិ ខ្មែរគ្រប់រូប និងគ្រប់និន្នាការនយោបាយ ចេះពួតដៃគ្នា ដើម្បីការពារទឹកដីប្រទេស កម្ពុជារបស់យើងទាំងអស់គ្នាឱ្យនៅគង់ វង្សជានិរន្ដរិ៍ ។ សុខខេមរា

20150722-094450.jpg

20150722-094532.jpg

20150722-094540.jpg

20150722-094606.jpg

...

20150722-094615.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print