ស្នងការនគរបាលខេត្តកណ្តាលសូត្រមន្តលើករាសីនាឱកាសឆ្នាំថ្មីនិងឧទ្ទិស កុលសផលបុណ្យដល់វិញ្ញាណក្ខន្ធកម្លាំងនគរបាលដែលបានចែកឋាន

ចែករំលែក៖

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះ ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន និងលោក-លោកស្រីស្នងការរង បានដឹកនាំកម្លាំងនគរបាលជាច្រើនរូប និមន្ដព្រះសង្ឃសូត្រមន្ដនិងរាប់បាត ដើម្បីលើករាសីទទួលពរជ័យពីទេវតាឆ្នាំថ្មីឆ្នាំវកនិងបណ្ដេញឧបទ្រពចង្រៃឆ្នាំមមែចេញឲ្យឆ្ងាយ សុំសេចក្ដីសុខសប្បាយជូនដល់មន្ដ្រីកម្លាំងនគរបាលទូរទាំងខេត្តដែលកំពុងបំពេញការងារ ភារកិច្ច និងកតព្វកិច្ចសព្វថ្ងៃនេះ ។ មួយផ្នែកទៀត ដើម្បីឧទ្ទិសកុលសផលបុណ្យជូនដល់វិញ្ញាណក្ខន្ធកងកម្លាំងនគរបាលជាច្រើនរូបដែលបានចែកឋានទៅកាន់លោកខាងមុខ ។

លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បានថ្លែងថា នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះឆ្នាំមមែជិតឈានជើងចេញទៅ ហើយឆ្នាំវកនិងឈានចូលមកគ្រប់គ្រងដែនដី មើលប្រជារាស្ដ្របន្ដជំនួសទេវតាឆ្នាំចាស់ ។ ដូច្នេះហើយទើបស្នងការដ្ឋាននគរបាលខេត្តកណ្តាលរៀបចំពិធីសូត្រមន្ដ ដើម្បីលើករាសី សុំពរជ័យពីទេវតាឆ្នាំថ្មី និងដេញឧបទ្រពចង្រែពីឆ្នាំចាស់ចេញឲ្យអស់ សុំសេចក្ដីសុខសប្បាយ ជូនដល់កងកម្លាំងនគរបាលទូរទាំងខេត្ត ដែលកំពុងខិតខំប្រឹងប្រែងបំពេញការងារ ភារកិច្ច និងកតព្វកិច្ចសព្វថ្ងៃនេះ ។

លោកស្នងការបានថ្លែងទៀតថា មួយផ្នែកទៀត ដើម្បីឧទ្ទិសកុលសផលបុណ្យជូនដល់ដល់វិញ្ញា ណក្ខន្ធកងកម្លាំងនគរបាលជាច្រើនរូប ដែលបានចែកឋានទៅកាន់លោកខាងមុខ ។

ជាចុងក្រោយ លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បានធ្វើការបួងសួងសុំឱ្យទេវតាឆ្នាំថ្មី ជួយថែរក្សាកងកម្លាំងនគរបាលទាំងអស់ និងប្រជារាស្ដ្រខ្មែរទូទាំងប្រទេស ឱ្យជួបតែសេចក្ដីសុខគ្រប់ៗគ្នា និងបញ្ជៀសឱ្យផុតពីគ្រោះមហន្ដរាយផ្សេងៗ នាំមកនូវតែសេចក្ដីសុខសប្បាយ ៕

image

image

image

image

image

​ដោយ៖ តុង​ ឡេង

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print