ពលរដ្ឋរស់នៅក្បែរ មណ្ឌលកម្សាន្ត ហ្វាន់ក្លឹប កើតក្តីប្រារម្មណ៍ ក្មេងស្ទាវឈ្លោះកាប់ចាក់គ្នា គប់ត្រូវផ្ទះសម្បែងគាត់សឹងរាល់យប់

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋ មានផ្ទះសម្បែងរស់នៅ ក្បែរជិតខាងមណ្ឌលកម្សាន្ត ហ្វាន់ក្លឹបកើតក្តី ភ័យខ្លាចនិងព្រួយបារម្មណ៍ ពីអសន្តិសុខក្នុងមូលដ្ឋាន ដោយសារក្រុមក្មេងស្ទាវ ទៅរាំកម្សាន្តនៅក្លឹបខាងលើ កើតទំនាស់ ឈ្លោះប្រកែក បង្កហឹង្សាដាក់គ្នា ឈានទៅដល់កប់ វាយ តប់ យ៉ាងអាណាធិបតេយ្យ ពុំមានខាង អាជ្ញាធរ ឬសមត្ថកិច្ចណា បង្ក្រាបបានឡើយ បង្កផលប៉ះពាល់ គប់ផ្លាតត្រូវផ្ទះសម្បែងពួកគាត់ក្បែររនោះ សុឹងតែរាល់យប់ទៅហើយ ។

ហេតុការណ៍​នេះបានកើតឡើង កាលពីយប់ថ្ងៃទី១១ ខែមេសា ដែលមានទីតាំងស្ថិតនៅ តាមបណ្តោយផ្លូវវេងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ​ វេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី ១២ ខែមេសា មានទាំង កាន់ដុំថ្ម៣ដុំ បំពង់ទីបដែកមួយកំណាត់ ទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ អោយជួយអន្តរាគមន៍។

តាមសម្តីបុរសម្នាក់ ឈ្មោះ មាស ពិសី ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅ ផ្ទះ ជាប់ ហ្វាន់ក្លឹប បានឲ្យដឹងថានៅយប់ ថ្ងៃទី១១ខែមេសា ឆ្នាំ២០១៦ មានក្មេងស្ទាវ ជាច្រើន ក្រុម បានកើតទំនាស់ ឈ្លោះទាស់ទែងគ្នា វាយ កាប់ ចាក់ គប់ បង្កអសន្តិសុខ ក្នុងមូលដ្ឋាន មិនតែប៉ុណ្ណោះ ពួកក្រុមក្មេងស្ទាវទាំងនោះបាននាំគ្នាគប់ ដុំថ្ម បំពង់ទីបដែក ដំបង ហោះព្រោងព្រាត ទៅត្រូវលំនៅដ្ឋានរបស់គាត់ បណ្តាលឲ្យខូចខាតសម្ភារៈ របស់ទ្រព្យ នោះមិនគិត សម្ភារៈដាក់នៅមុខផ្ទះផង មានផើង ថូ ផ្កា សម្ភារៈរបស់របរមួយចំនួន ពេលក្រុមគាត់ទាំងនោះឈ្លោះគ្នាម្តងៗ តែមិនដែលឃើញអាជ្ញាធរមូលដ្ឋានចុះជួយអន្តរាគមន៍នោះទេទើបធ្វើអោយគាត់មានការព្រួយបារម្មណ៍ភ័យខ្លាចស្ទើតែមិនហ៊ានសម្រាក។

ពលរដ្ឋបន្តទៀតថា កន្លងមក ក្លឹបខាងលើ ត្រូវបានអាជ្ញាធរខណ្ឌ បិទផ្អាក អាជីវកម្មជាបណ្តោះអាសន្នម្តងរួចមកហើយ ដោយសារ ភ្ញៀវបង្កទំនាស់ដាក់គ្នា និងសម្លេងរំខាន​ តែសង្ស័យ ថៅកែសែនត្រូវ ២ថ្ងៃក្រោយ បើកវិញដដែល ក្រុមក្មេងស្ទាវ បង្កជម្លោះគ្នាដដែល ។ ពលរដ្ឋរូបនេះបន្តទៀតថា គ្មានទេ សុវត្តិភាព ប្រជាពលរដ្ឋ មូលដ្ឋាន ទោះជា អាជ្ញាធរ ដាក់បង្អួត ស្លាកផ្ទាំងប៉ាណូ ផ្សព្វផ្សាយ ស្តីពី ភូមិ-សង្កាត់មានសុវត្តិភាពយ៉ាងណាក៏ដោយ ឃើញតែដាក់ តែសុវត្តិភាពគ្មានទេ ៕

image

image

image

ដោយ៖ សុខាសែនជ័យ

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print