ពិតជាមិនខ្មាស់អៀនមែន លោក អំ សឿន ជា​មន្ត្រី​សាធារណការ​ស្រុក​ព្រៃនប់​ឃុបឃិត​គ្នា លួច​បូម​ប្រេងសាំង​លក់​ ​កណ្តាលៗវាលចំណោមភ្នែកមនុស្សមើលដូចភ្នែកម្នាស់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ដោយសារតែផលប្រយោជន៍ឬចាត់ទុកថាជាមនុស្សមុខលុយ​ លោក អំ សឿន ជា​មន្ត្រី​សាធារណការ​ស្រុក​ព្រៃនប់​ឃុបឃិត​គ្នា លួច​បូម​ប្រេងសាំង​លក់​ ​កណ្តាលៗវាលចំណោមភ្នែកមនុស្សមើលដូចភ្នែកម្នាស់។​

ជាក់ស្តែងកាលពី​ថ្ងៃ​ទី​០៩ ខែ​មេសា ឆ្នាំ​២០១៦​នេះ មិនដឹងថាៈ​ មន្ត្រី​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​និង​ក្រុមហ៊ុនតេលាកម្ពុជា បានចាត់​វិធានការឬនៅ​ចំពោះ​តៃកុង​ឡាន​និង​បុគ្គល​ឈ្មោះ អំ សឿន ជា​មន្ត្រី​សាធារណការ ស្រុក​ព្រៃនប់ បាន​ឃុបឃិត​គ្នា លួច​បូម​ប្រេងសាំងរៀងរាល់ពេល។

ការលួចបូមសាំងនេះជាទម្លាប់ច្រើនធ្វើឡើងនៅចំណុចមុខ​ផ្ទះ ឋិត​នៅ គ​៧ ភូមិ​អូរ​ត្រជាក់​ចិត ឃុំ​សំ​រ៉ុង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ (​ហាង​បាយ​ម៉ាកសូរិយ៉ា​) ធ្វើឲ្យ​ប្រជាពលរដ្ឋ​ជិតខាង​មាន​ការភិតភ័យខ្លាច ​បង្ក​ឲ្យមាន​ការឆាបឆេះ ដែល​អាច​ប៉ះពាល់​ដល់​អាយុជីវិត​ប្រជាជន ការបូម​ក្នុង​មួយថ្ងៃៗ​ច្រើន​ឡាន​ណាស់ និយាយ​រួម​គឺ​រាល់ថ្ងៃ ។

តើបញ្ហានេះ​ក្រសួង​មាន​បាន​ចាប់អារម្មណ៍​រឿង​នេះ​ទេ​? បើ​មន្ត្រី​សាធារណការ​ដូច​បុគ្គល​ឈ្មោះ អំ សឿន ច្បាស់​ជា​ខូច​ឈ្មោះ​មន្ត្រី​អស់ហើយ​ ព្រោះសកម្មភាពលួចបូមម្តៗគឺមានចំនួនច្រើនផងដែរ ៕

image

image

image

image

ដោយ៖ សុខ​ ខេមរា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print