តំណាងដ៏ខ្ពង់ខ្ពស់របស់ លោករដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបើកសិក្ខាសាលាផ្សព្វផ្សាយក្រមរដ្ឋប្បវេណី «អាពាហ៍ពិពាហ៍ និងអត្រានុកូលដ្ឋាន»

ចែករំលែក៖

ភ្នំពេញ : នាព្រឹកថ្ងៃចន្ទ ០៩កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ លោក កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងលោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបើកសិក្ខាសាលាផ្សព្វផ្សាយក្រមរដ្ឋប្បវេណី «អាពាហ៍ពិពាហ៍ និងអត្រានុកូលដ្ឋាន» ដែលបានរៀបចំដោយ​អគ្គនាយកដ្ឋាន​កិច្ចការរដ្ឋប្បវេណី ដោយមានការចូលរួមពី លោកប្រធានសាលាដំបូង លោកព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកែប ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី មន្រ្តីនគរបាល មន្រ្តីកងរាជអាវុធហត្ថ មន្រ្តីអនុវត្តច្បាប់ និងមន្រ្តីរាជការ​ជុំវិញខេត្តកែប ។​

ដោយឡែក លោកស្រីចាន់ សុទ្ធាវី រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបើកសិក្ខាសាលាជុំទី៧ លើកទី៣ ស្តីពី «ទម្រង់គំរូ និងការដាក់បង្ហាញសាលក្រម/សាលដីកា» ដែលបានរៀបចំឡើងក្នុងក្របខណ្ឌនៃគម្រោង «អភិវឌ្ឍវិស័យច្បាប់ និងយុត្តិធម៌» ដំណាក់កាលទី៥ ក្រោមកិច្ចសហការរវាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិប្រទេសជប៉ុន (JICA) និងក្រសួងយុត្តិធម៌។ ដោយមានការចូលរួមពីជំនាញការ JICA ប្រចាំក្រសួងយុត្តិធម៌ និងមានសិក្ខាកាមជាចៅក្រមនៃតុលាការកំពូល សាលាឧទ្ធរណ៍ និងសាលាដំបូងរាជធានី-ខេត្ត និងមន្ត្រីអនុវត្តច្បាប់មួយចំនួនផ្សេងទៀត៕

...


ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print