កូនអ្នកធំម្នាក់សង្ស័យប្រេីថ្នាំញៀនលេីសកម្រិត​ រួចបើករថយន្តស៊េរីទំនើបមួយគ្រឿងចូលចាក់សាំង ក៏ដេករមៀល និងយកដបទឹកគប់ទៅលើប្រជាពលរដ្ឋផ្អេីលពេញផ្លូវ

ចែករំលែក៖

ភ្នំពេញ ៖ មានបុរសម្នាក់រូបរាងស្រស់ស្អាតសាច់សខ្ចី បើករថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក RANG ROVER ចូលចាក់សាំង ក៏ស្រាប់តែរត់ចុះឡើងដេករមៀលពេញផ្លូវ និងបានយកដបទឹកគប់ទៅលើបងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវ ដោយសង្ស័យប្រើប្រាស់ថ្នាំញៀនលើសកម្រិត​ បង្កឱ្យមានការភ្ញាក់ផ្អើលខ្លាំង កាលពីវេលាម៉ោង៣ និង១០នាទីរសៀល ថ្ងៃទី១៣ ខែធ្នូ ឆ្នំ២០២១ ស្ថិតនៅចំណុចផ្លូវបំបែកជាប្រាំ ត្រង់ការ៉ាស់សាំង TOTAL ក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
​ បេីតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា , នៅមុនពេលកើតហេតុ គេឃើញបុរសរូបនេះ បើកបររថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក RANG ROVER ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BQ-3969 បើកចូលការ៉ាស់សាំងTOTAL ចាក់សាំង ខណ:ពេលចាក់សាំង ហើយ ក៏បានស្រែកឆោឡោរវើរវាយឱ្យគេជួយរត់ឆ្លេឆ្លា បង្កឱ្យមានការភ្ញាក់ផ្អើលខ្លាំង តាំងពីចំណុចផ្លូវបំបែកជាប្រាំ រហូតមកដល់ផ្លូវ១៦៣ នៅចំណុចស្តុបទួលទំពូង ទើបអស់កម្លាំងអង្គុយទៅមុខលែងរួច ទើបសមត្ថកិច្ចប៉ុស្តិ៍ទួលទំពូង២ សហការជាមួយកម្លាំងប្រជាការពារសង្កាត់ទួលទំពូង២ និងកម្លាំងអន្តរាគមន៍ ខណ្ឌចំការមន បានចុះមកសម្រួលចរាចរណ៍ នៅចំណុចខាងលើ និងបានលួងលោមបុរសខាងលើនេះ ដឹកយកទៅកាន់សាលាសង្កាត់ទួលទំពូង២ ដើម្បីប្រគល់ទៅឱ្យក្រុមគ្រួសារសាច់ញាតិនៅពេលក្រោយ។
​ សូមបញ្ជាក់ថា ក្នុងហេតុការណ៍ខាងលើនេះ មានសមត្ថកិច្ចខ្លះ បានលួចខ្សិបប្រាប់ថា បុរសម្នាក់ ដែលមានសាច់ឈាមស្រស់ថ្លាខាងលើនេះ ជាកូនអ្នកធំម្នាក់ ដោយសង្ស័យថាបុរសខាងលើនេះ ប្រើប្រាស់គ្រឿងញៀន លើសកម្រិត ទើបបណ្តាលឱ្យក្លាយខ្លួនទៅជាបែបនេះ ដូច្នេះសូមយុវវ័យទាំងឡាយ សូមជៀសផុតឱ្យឆ្ងាយពីគ្រឿងញៀន គ្រឿងញៀនអាចបំផ្លាញអនាគតរបស់អ្នក៕

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print