ពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវរមណីយដ្ឋាន គង ហ៊ាង ទេពនិម្មិត នៅក្នុងស្រុកកែវសីមា

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះ នៅក្នុងភូមិអូរអាម ឃំុស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី មានរៀបចំពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវរមណីយដ្ឋានគង ហ៊ាង ទេពនិម្មិត ក្រោមអធិបតីភាពលោក ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី។

ថ្លែងនៅក្នុងពិធីសម្ភោធនោះដែរ លោកស្វាយ សំអ៊ាងអភិបាល នៃគណៈអភិបាលខេត្តបានមានប្រសាសន៍ កោតសរសើរចំពោះលោក គង ហ៊ាន ដែលជាម្ចាស់រមណីយដ្ឋាន ទេពនិម្មិត ដែលបានសាងសង់ និងរៀបចំនូវរមណីយដ្ឋាននេះឡើង ដើម្បីឲ្យភ្ញៀវជាតិ និងអន្តរជាតិបានមកលេងកំសាន្ត នេះជាលើទីមួយហើយ ដែលនៅក្នុងស្រុកកែវសីមា មានរមណីយដ្ឋានសម្រាប់កំសាន្ត មិនតែប៉ុណ្ណោះលោកថែមទាំងមានអំណោយចូលរួមក្នុងកម្មវិធីមនុស្សធម៌ផងដែរ និងបានបរិច្ចាកដីសម្រាប់សាងសង់មន្ទីរពេទ្យចំនួន៥.០០០ម៉ែត្រការ៉េ និងដីសម្រាប់សាងសង់សាលារៀនចំនួន១៥.០០០ម៉ែត្រការ៉េ។

នៅក្នុងពិធីនេះដែរ លោក អភិបាលខេត្តមណ្ឌលគិរី បាននាំយកអំណោយមួយចំនួនរបស់សប្បុរសជនក្នុងស្រុក និងអំណោយផ្ទាល់របស់លោក គង ហ៊ាង ម្ចាស់រមណីយដ្ឋាន ទេពនិម្មិត ដែលបានចូលរួម។ ក្នុងនោះរួមមាន៖ អង្ករ ត្រីខ ទឹកត្រី និងទឹកស៊ីអីវ ចែកជូនដល់បងប្អូនដែលមានជីវភាពក្រលំបាក និងអតីតយុទ្ធជនពិកាចំនួន៩៩នាក់ ហើយក៏មានយុវជនពិកា២៨នាក់ផងដែរ៕

20160412005050

20160412005050 (5)

20160412005050 (1)

20160412005042 (1)

20160412005042

20160412005050 (2)

20160412005050 (3)

ដោយ៖ វុទ្ធឦសាន

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print