ភ្នំពេញ : លិខិតជូនពរ ជូនចំពោះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសន ប្រធានកាកបាទក្រហមកម្ពុជាសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតជាទីស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅបំផុត!
ក្នុងឱកាសប្រារព្ធខួបកំណើតគម្រប់ ៦៧ ឆ្នាំ ឈានចូល ៦៨ឆ្នាំ ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ២០២១ ខាងមុខ ខ្ញុំនិងភរិយាមានសេចក្តីសោមនស្សរីករាយ សូមសំដែងនូវអំណរសាទរ និងប្រសិទ្ធ ពរជ័យបវរសួស្តី សិរីមង្គល មហាប្រសើរជូន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមមានសុខភាពល្អបរិបូរណ៍ ប្រាជ្ញាឈ្លាសវៃ និងជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំកាកបាទក្រហមកម្ពុជាឲ្យទទួលបានជោគជ័យថ្មីៗជា បន្តបន្ទាប់បន្ថែមទៀត។
ខ្ញុំ និងភរិយាសូមកោតសរសើរដោយស្មោះចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះកិច្ចខិតខំ ប្រឹងប្រែងដ៏សកម្ម និងឈ្លាសវៃ ក្នុងការបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តម ដើម្បីបុព្វហេតុការងារមនុស្សធម៌ សមជាអ្នកដឹកនាំស្ត្រីដ៏ឆ្នើមមួយរូប ពោពេញទៅដោយគុណធម៌ និងគំរូវីរភាពល្បីល្បាញ ទាំងក្នុងតំបន់និងលើឆាក អន្តរជាតិ ដែលបានធ្វើឱ្យភារកិច្ចមនុស្សធម៌ និងការដឹកនាំកាកបាទក្រហមកម្ពុជា សម្រេចបានជោគជ័យ យ៉ាងត្រចះត្រចង់ជាបន្តបន្ទាប់ បម្រើឧត្តមប្រយោជន៍ជាតិ មាតុភូមិ និងប្រជាជនគ្រប់កាលៈទេសៈ។
ជាថ្មីម្ដងទៀត ខ្ញុំនិងភរិយាសូមប្រសិទ្ឋពរបវរមហាប្រសើរជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និង សម្ដេចតេជោ ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី ជាទីស្រឡាញ់ សូមជួបប្រទះតែនឹងពុទ្ឋពរទាំង បួនប្រការតី អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូម សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ទទួលនូវការស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅ អំពីខ្ញុំ៕