៊៊កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ
ភ្នំពេញ ៖ នេះបើយោងតាមឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ថ្លែងប្រាប់បណ្តាញសារព័ត៌មាននៅមុននេះបន្តិច គឺបំបែកសំណុំរឿងប្លន់ ឬលួចមានស្ថានទំងន់ (ប្លន់); គឺនៅទីបំផុតកម្លាំងអាវុធហត្ថរាជធានីភ្នំពេញដឹកនាំដោយឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមចាប់ឃាត់ក្រុមចោរប្លន់ផ្ទះអ្នកលក់ឡេដ៏ល្បីឈ្មោះ អ៊ាន សៀវម៉ី បានហើយ ដោយប្រមូលបានគ្រឿងពេជ្រត្រឡប់មកវិញ។
នៅក្នុងការបង្រ្កាបនេះកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដកហូតបាននៅអាវុធវែងខ្លីមួយចំនួន និងគ្រឿងអលង្ការមួយចំនួនដែលក្រុមចោរប្លន់បាន ស្ថិតនៅទីតាំងបុរី ប៉េងហួត ផ្លូវ៦០ម៉ែត្រ រាជធានីភ្នំពេញ។
ពាក់ព័ន្ធករណីនេះ មជ្ឈដ្ឋានមហាជនកំពុងតែឆ្ងល់ ករណីប្លន់ ឬបង្កើត ក្នុងបទល្មើសនេះ ខណៈបទល្មើសនេះស្ថិតក្នុងភាពសង្ស័យ ។
ចាំមើលលទ្ធផលចុងក្រោយ ករណីប្លន់នេះ បង្កើតព័ត៌មាន ខណៈបង្កើតព័ត៌មាន បំពុលសង្គម ឬជាករណីជាក់ស្ដែង ?
ពាក់ព័ន្ធករណីនេះ អង្គភាព”នគរដ្រេហ្គន”ទំនាក់ទំនងទៅលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ប៉ុន្តែគាត់អត់បានលើកទូរសព្ទ គ្រាន់តែអ្នកកាន់ទូរសព្ទបញ្ជាក់, មេកំពុងជាប់រវល់និយាយជាមួយថ្នាក់ដឹកនាំ, ៊៕
ដោយ: សុខ ខេមរា