រថយន្តបុករះម៉ូតូ៣គ្រឿងលើស្ពានព្រែកតាមាក់​ បណ្តាលឲ្យមនុស្ស២នាក់ស្លាប់​ និង៤នាក់ទៀតរងរបួស

ចែករំលែក៖

ខេត្តកណ្តាល៖​ ជនរងគ្រោះ២នាក់បានស្លាប់​ និង៤នាក់ទៀតរងរបួស​ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៏​ កាលពីវេលាង៣ និង៤០នាទីរសៀលថ្ងៃទី១៤​ ខែមេសា​ ឆ្នាំ២០១៦ នៅចំណុចលើស្ពាន(មិត្តភាពកម្ពុជា- ចិន)ភូមិព្រែកតាមាក់​ ឃុំព្រែកតាមាក់​ ស្រុកខ្សាច់កណ្ដាល​ ខេត្តកណ្ដាល។

គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្តម៉ាក Montero ពណ៌ទឹកប៊ិច ពាក់ស្លាកលេខភ្នំពេញ 2C-7240​ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(គេចខ្លួន)បានបើកបរក្នុងទិសដៅពីកើតទៅលិច បានបុករះម៉ូតូចំនួន៣គ្រឿង: ទី១-ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FI-0814បើកបរដោយឈ្មោះ ឈៀក វណ្ណះ ភេទប្រុស អាយុ២៧ឆ្នាំនៅភូមិ ឃុំកោះចូរ៉ាម ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល​ បើកបរក្នុងទិសដៅពីលិចទៅកើតហើយបុកម៉ូតូម៉ាកហុងដាMsx ពណ៌ស-ខ្មៅ​ ពាក់ស្លាកលេខ ភ្នំពេញ 1FB-1966 បើកបរដោយមិនស្គាល់ឈ្មោះ ស្លាប់និងអ្នករួមដំណើម្នាក់សន្លប់ រួចហើយរថយន្តខាងលើបានបុកម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1U-7737 ។

ហេតុការណ៍ដ៏រន្ធត់នេះមានជនរងគ្រោះ០៦នាក់​ ក្នុងនោះមនុស្ស២នាក់បានស្លាប់ និងរបួស៤នាក់ត្រូវបានសមត្ថកិច្ចជួយអន្តរាគមន៍ហៅរថយន្តសាមុយដឹកយកទៅមន្ទីរពេទ្យ ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះរួមមាន ទី១ឈ្មោះ សា រី ភេទ ប្រុស អាយ៤០ឆ្នាំ នៅភូមិ ព្រែកតាល្ពៅ​ ឃុំដើមមាន​ ក្រុងតាខ្មៅបានស្លាប់ រួមដំណើ២នាក់ ឈ្មោះម៉ាត់ ណំ ភេទស្រី​ អាយុ៥៦ឆ្នាំ​ និងឈ្មោះ អេ រ៉ូហ្សា៌អាយុ២០ឆ្នាំនៅភូមិជាមួយគ្នា
និងទី២ឈ្មោះយី ខាវ ភេទប្រុសអាយុ២០ឆ្នាំនៅភូមិតាព្រែកតាបេះឃុំព្រែកតាបេះ​ ស្រុកស្រីសន្ធរ​ ខេត្តកំពង់ចាមស្លាប់ រួមដំណើរ១នាក់ ។ ចំណែកវត្ថុតាងយកមករក្សាទុកនៅអធិការនគរបាលស្រុក ៕​

image

d1

image

d3

d2

image

image

ដោយ៖ ស្អាងជ័យ

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print