ល្ងាចនេះសម្តេចតេជោ​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ពិតជាសប្បាយរីករាយខ្លាំងណាស់ដែលបានអញ្ជើញមកចូលរួមក្នុងកម្មវិធីល្បែងប្រជាប្រិយទាញ​ព្រ័ត និងរាំលេងកំសាន្តជាមួយប្រជាពលរដ្ឋ និងក្មួយៗយុវជន យុវនារី នៅមុខប្រាសាទអង្គរវត្តដ៏ល្បីល្បាញរបស់កម្ពុជាយើង

ចែករំលែក៖

ខេត្តសៀមរាប៖ សម្តេចតេជោ​ ហ៊ុន​ សែន​ បានមានប្រសាសន៍លើហ្វេសប៊ុកសម្តេចថាៈ​ នៅល្ងាចថ្ងៃទី១៤ ខែមេសា នេះ ខ្ញុំនិងភរិយាពិតជាសប្បាយរីករាយខ្លាំងណាស់ដែលបានមកចូលរួមក្នុងកម្មវិធីល្បែងប្រជាប្រិយទាញព្រ័ត និងរាំលេងកំសាន្តជាមួយប្រជាពលរដ្ឋ និងក្មួយៗយុវជន យុវនារី នៅមុខប្រាសាទអង្គរវត្តដ៏ល្បីល្បាញរបស់កម្ពុជាយើង។ ដោយសម្តេចថ្លែងបញ្ជាក់បន្តថាៈ​ ខ្ញុំសូមអរគុណបងប្អូនដែលបានមកចូលរួមអង្គរសង្រ្កាន្តនៅក្រុងសៀមរាប។

ហើយនៅរាត្រីយប់នេះ ខ្ញុំនិងភរិយាក៏បានអុជធូបទៀនបួងសួងទេវតាឆ្នាំថ្មីព្រះនាង មណ្ឌាទេវី សុំសេចក្តីសុខ និងបានបណ្តែតកន្ទោង (គោមទឹក) ដើម្បីជម្រុះនូវឧបទ្រុពចង្រៃទាំងឡាយចោល និងនាំមកនូវសេចក្តីសុខព្រមទាំងលាភសំណាងដល់ជនរួមជាតិទូទាំងប្រទេសនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិយើង។

សម្តេចបានផ្តាំផ្ញើនាឱកាសនោះថាៈ​ សូមបងប្អូនជនរួមជាតិទូទាំងប្រទេសបានសប្បាយរីករាយទាំងអស់គ្នា នៅក្នុងថ្ងៃចូលឆ្នាំថ្មីចាប់ពីថ្ងៃទី ១៣-១៦ មេសា ២០១៦ នេះ។ សូមកងកម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ពង្រឹងសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍អោយបានសប្បាយរីករាយនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះទាំងអ់សគ្នា៕​

image

image

image

image

image

image

image

image

ដោយ៖ សុខ​ ខេមរា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print