ភ្នំពេញ៖ របាយការណ៍របស់សមត្ថកិច្ចជាបណ្តោះអាសន្នបានអះអាងថាៈ គ្រោះអគ្គិភ័យនាយប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៦ ឋិតនៅសង្កាត់ចាក់អង្រែលើ បានលេបត្របាក់ផ្ទះប្រជាពលរដ្ឋអស់ចំនួន៥០ខ្នង ។
សមត្ថកិច្ចបានបញ្ជាក់ថា ភ្លើងឆេះផ្ទះប្រជាពលរដ្ឋនៅភូមិព្រែកតានូ អស់ចំនួន១៩ខ្នង ស្មើនិង២១គ្រួសារ ហើយឆេះផ្ទះប្រជាពលរដ្ឋនៅភូមិព្រែកតាគង់អស់ចំនួន៣១ខ្នង ស្មើនិង៣១គ្រួសារ។ ដូច្នេះសរុបអស់ចំនួន៥០ខ្នង ស្មើនឹង៥២គ្រួសារ៕
ដោយ៖ សុខ ខេមរា
...