រញ្ជួយដីនៅជប៉ុនស្លាប់​មនុស្ស​៩​នាក់​ រង​របួស​រាប់រយ​នាក់​

ចែករំលែក៖

​មន្ត្រី​បាន​ថ្លែង​កាលពី​ថ្ងៃ​ទី​១៥​ ខែមេសា​ ឆ្នាំ​២០១៦​ថា​ មនុស្ស​៩​នាក់​បាន​បាត់បង់​ជីវិត​ បន្ទាប់​ពី​ហេតុការណ៍​រញ្ជួយ​ដី​ដែល​មាន​កម្លាំង​ខ្លាំង​មួយ​វាយប្រហារ​នៅ​ភាគ​ខាងត្បូង​ជប៉ុន​ ។​ ករណី​នេះ​បណ្តាល​ឲ្យ​លំនៅ​ឋាន​ច្រើន​ខ្នង​បាក់​រលំ​ បង្ក​ជា​អគ្គិភ័យ​ និង​បណ្តាល​ឲ្យ​មនុស្ស​រង​របួស​រាប់រយ​នាក់​ ។​ ក្រុម​ជួយ​សង្គ្រោះ​បាន​ធ្វើការ​ទាំង​យប់​ស្វែងរក​អ្នកស្រុក​ ដោយ​សង្ស័យ​ជាប់​នៅ​ក្រោម​គំនរ​បាក់បែក​ ។​

​មនុស្ស​រាប់​ពាន់​នាក់​បាន​រត់​ភៀសខ្លួន​ចេញពី​លំនៅ​ឋាន​របស់​ពួក​គេ​ ខណៈ​ដែល​បណ្តាញ​ទូរទស្សន៍​បាន​ផ្សព្វផ្សាយ​ឲ្យ​ឃើញ​អគារ​រង​ការ​បំផ្លិចបំផ្លាញ​ ផ្លូវថ្នល់​មានការ​ប្រេះស្រាំ​ បន្ទាប់​ពី​ការ​រញ្ជួយ​ដី​កម្រិត​៦.៥​រ៉ិ​ច​ទ័​រ​វាយប្រហារ​នៅ​ភាគ​និរតី​ដែន​កោះ​Kyushu​ ។​

បណ្តាញ​ទូរទស្សន៍​ NHK​ បាន​ផ្សព្វផ្សាយ​ហេតុការណ៍​ភ្លើង​កំពុង​ឆាបឆេះ​ផ្ទះ​១​ខ្នង​ ហើយ​ក្រុម​ពន្លត់​អគ្គិភ័យ​បាន​និង​កំពុង​មមាញឹក​ក្នុង​ការ​បាញ់​ទឹក​ពន្លត់​ ។​ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា​ នេះ​ជា​អគ្គិភ័យ​មួយ​ក្នុង​ចំណោម​អគ្គិភ័យ​ច្រើន​ទៀត​ដែល​បង្ក​ឡើង​ដោយសារ​ការ​រញ្ជួយ​ដី​នេះ​ ។​ ប្រព័ន្ធ​ផ្សព្វផ្សាយ​សាធារណៈ​បញ្ជាក់​ថា​ មនុស្ស​យ៉ាងតិច​៧៨០​នាក់​បាន​រង​របួស​ ។​

មន្ត្រី​ក្នុង​តំបន់​ទីប្រជុំជន​ Kumamoto​ បាន​បញ្ជាក់​ថា​ គេ​មាន​អារម្មណ៍​ថា​ ការ​រំ​ញ័រ​មាន​កម្លាំង​ខ្លាំង​ណាស់​ ដែល​មិន​ធ្លាប់​ជួប​ប្រទះ​នា​ពេល​កន្លង​មក​ ។​ មនុស្ស​ច្រើន​នាក់​មានការ​រន្ធត់​ ប៉ុន្តែ​មិន​បាន​ធ្វើ​ឲ្យ​កើត​ច​លា​ច័ល​ណាស់ណា​នៅ​ក្នុង​ទីប្រជុំជន​នោះ​ឡើយ​ ។​

​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​តំបន់​ Mashiki​ មនុស្ស​ច្រើន​នាក់​បាន​ប្រមូលផ្តុំ​គ្នា​នៅ​មុខ​អគារ​ក្រុង​ បន្ទាប់​ពី​ការ​រញ្ជួយ​ដី​នេះ​ ។​ អ្នកខ្លះ​ភ័យ​ខ្លាច​រហូត​ដល់​ស្រក់​ទឹកភ្នែក​ និង​គ្មាន​សម្លៀក​បំពាក់​ ខណៈ​ដែល​អ្នក​ផ្សេង​ទៀត​ទ​ទូល​ភួយ​ទាំង​ការ​ភ័យ​ខ្លាច​។​

​មន្ត្រី​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ Kumamoto​ បាន​បញ្ជាក់​ថា​ មនុស្ស​យ៉ាងតិច​៩​នាក់​បាន​បាត់បង់​ជីវិត​ ។​ ជាមួយ​គ្នា​នៅ​មាន​ព័ត៌មាន​លេចឮ​ថា​ មនុស្ស​ពីរ​បី​នាក់​ផ្សេង​ទៀត​បាន​និង​កំពុង​ជាប់​នៅ​ក្រោម​គំនរ​បែកបាក់​ ។​

​ទីភ្នាក់ងារ​ NHK​ រាយការណ៍​ថា​ ជន​រង​គ្រោះ​បាត់បង់​ជីវិត​កើនឡើង​នៅ​ពេល​យប់​ ។​ មុន​ដំបូង​សេចក្តីរាយការណ៍​បញ្ជាក់​ថា​ មាន​មនុស្ស​២​នាក់​ប៉ុណ្ណោះ​បាត់បង់​ជីវិត​ ហើយ​ក្មេង​ស្រី​អាយុ​៨​ខែ​ម្នាក់​ត្រូវ​គេ​រើ​កកាយ​យក​ចេញពី​គំនរ​បែកបាក់​ ប៉ុន្តែ​មិន​បាន​ប៉ះពាល់​ដល់​អាយុជីវិត​ ឬ​រង​របួស​នោះ​ឡើយ​ ។​

​កម្លាំងយោធា​ប្រមាណ​៣៥០​នាក់​ត្រូវ​ទៅ​កាន់​កន្លែង​កើតហេតុ​ដើម្បី​ធ្វើ​សកម្មភាព​ជួយ​សង្គ្រោះ​ ។​ អ្នកនាំពាក្យ​ Yoshihide​ Suga​ បាន​ថ្លែង​អំពាវនាវ​ឲ្យ​រក្សា​ការ​ស្ងាត់ស្ងៀម​ «​ខ្ញុំ​ស្នើ​ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​រង​គ្រោះ​រក្សា​ភាព​ស្ងាត់ស្ងៀម​ និង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​»​ ។​

មន្ត្រី​នៅ​ក្នុង​តំបន់​រង​គ្រោះ​បាន​បញ្ជាក់​ថា​ ការ​រញ្ជួយ​ដី​នេះ​បាន​ធ្វើ​ឲ្យ​បាក់បែក​មន្ទីរពេទ្យ​យ៉ាង​ធ្ងន់​ ហើយ​ដែល​ចាំបាច់​ត្រូវ​តែ​ធ្វើ​សកម្មភាព​ជម្លៀស​អ្នកជំងឺ​ ។​ អគារ​ពាណិជ្ជកម្ម​សំខាន់ៗ​ផ្សេង​ទៀត​ ដូច​ជា​ក្រុមហ៊ុន​ដា​ ប្រ៉ា​យ​ស្ទ​ន​ មី​ស៊ូ​ប៊ី​ស៊ី​ និង​អគារ​ក្រុមហ៊ុន​ស៊ូ​នី​ ជាដើម​ត្រូវ​ផ្អាក់​ដំណើរការ​ ដោយសារ​តែ​ការ​រញ្ជួយ​ដី​ខូចខាត​រោងចក្រ​របស់​ពួក​គេ​ ។​

​ទីភ្នាក់ងារ​ ភូ​គ​ម្ភ​សាស្ត្រ​ជប៉ុន​ បាន​ផ្សព្វផ្សាយ​ថា​ ការ​រញ្ជួយ​ដី​ចាប់ផ្តើម​នៅ​វេលា​ម៉ោង​៩​និង​២៦​នាទី​យប់​ ម៉ោង​នៅ​ក្នុង​តំបន់​ ថ្ងៃ​ទី​១៤​ ខែមេសា​ ហើយ​នៅ​វេលា​២​ម៉ោង​កន្លះ​ក្រោយមក​ទៀត​ ការ​រញ្ជួយ​ដី​កម្រិត​ខ្លាំង​៦.៤​រ៉ិ​ច​ទ័​របា​ន​កើតឡើង​នៅ​ក្នុង​តំបន់​ជាមួយ​គ្នា​ ។​ ក្រោយ​ការ​កម្រើក​ញ័រ​ញ័រ​លើក​ទី​១​នោះ​មក​ ការ​កម្រើក​ញាប់​ញ័រ​បាន​កើតឡើង​ជា​បន​បន្ទាប់​មក​ទៀត​រហូត​ដល់​ជាង​៣០​លើក​ ។​ នាយក​រដ្ឋមន្ត្រី​ជប៉ុន​ លោក​ ស៊ី​ន​ហ្សូ​ អា​បេ​ បាន​កោះ​ប្រជុំ​ជា​បន្ទាន់​ជាមួយ​មន្ត្រី​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ ។​ នេះ​បើ​តាម​ប្រភព​ព័ត៌មាន​ Suga​ ។​

​រោងចក្រ​នុយ​ក្លេ​ង​អ៊ែ​រ​ដ៏​សំខាន់​២​ស្ថិត​នៅ​ក្នុង​តំបន់​ Kyushu​ គឺ​ពុំ​ទទួល​រង​ផល​ប៉ះពាល់​នោះ​ឡើយ​ ។​ នេះ​បើ​តាម​មន្ត្រី​មួយ​រូប​ស្ថិត​នៅ​ក្នុង​រោងចក្រ​ Sendai​ ប្រាប់​ប្រភព​ AFP​ ។​

ជប៉ុន​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដែល​រង​ការ​រញ្ជួយ​ដី​ច្រើន​ជាងគេ​បំផុត​ក្នុង​ពិភពលោក​ ។​ ការ​រញ្ជួយ​ដី​កម្រិត​ខ្លាំង​នៅ​បាតសមុទ្រ​កាលពី​ថ្ងៃ​ទី​១១​ ខែមីនា​ ឆ្នាំ​២០១១​ បណ្តាល​ឲ្យ​កើត​មាន​រលក​យក្ស​ស៊ូ​ណា​មិ​បក់​បោក​នៅ​ឈូង​សមុទ្រ​ភាគ​ឦសាន​នៃ​ប្រទេស​នេះ​ ។​ មនុស្ស​រហូត​ដល់​១៨.៥០០​នាក់​បាន​បាត់បង់​ជីវិត​ និង​បាត់​ខ្លួន​ ព្រមទាំង​ធ្វើ​ឲ្យ​មាន​បែកធ្លាយ​រោងចក្រ​នុយ​ក្លេ​អែរ​ បង្ក​គ្រោះថ្នាក់​មិន​ធ្លាប់​មាននៅ​ក្នុង​យុគសម័យ​នោះ​ ។​

ការ​រញ្ជួយ​ដី​ស្ថិត​នៅ​តំបន់​ Kyushu​ កាលពី​ថ្ងៃ​ទី​១៤​ ខែមេសា​ បណ្តាល​ឲ្យ​ផ្អាក​ដំណើរការ​សេវាកម្ម​ដឹក​ជញ្ជូន​តាម​រថភ្លើង​ បណ្តោះអាសន្ន​ ខណៈ​ដែល​រថភ្លើង​ល្បឿន​បាន​ធ្លាក់​ចេញពី​ផ្លូវដែក​ ប៉ុន្តែ​មិន​បណ្តាល​ឲ្យ​គ្រោះថ្នាក់​នោះ​ទេ​ ដោយសារ​តែ​ពុំ​មាន​ដឹក​អ្នកដំណើរ​ក្នុងអំឡុងពេល​នោះ​ ។​ អ្នកនាំពាក្យ​ក្រុមហ៊ុន​ JR​ Kyushu​ អះអាង​ថា​ គេ​នៅ​មិន​ទាន់​ប្រាកដ​ទេ​ ថា​ មូលហេតុ​បណ្តាល​មក​ពី​ការ​រញ្ជួយ​ដី​ ។​

​ការ​រញ្ជួយ​ដី​លើក​ដំបូង​ស្ថិត​ក្នុង​ជម្រៅ​១០​គីឡូម៉ែត្រ​ ហើយ​មិន​បណ្តាល​ឲ្យ​មាន​រលក​យក្ស​ស៊ូ​ណា​មិ​ឡើយ​ ។​ ទីភ្នាក់ងារ​ភូ​គ​ម្ភ​សាស្ត្រ​អា​មេ​រិ​ក​ (USGS)​ វាស់​ស្ទង់​ឃើញ​ថា​ ការ​រញ្ជួយ​ដី​មាន​កម្រិត​៦.២​រ៉ិ​ច​ទ័​រ​ ។​ ការ​រញ្ជួយ​ដី​ទំនង​បន្ត​កើតឡើង​ទៀត​នៅ​ស​ប្តា​ហ៍​ខាង​មុខ​ ។​

ប្រទេស​ជប៉ុន​មាន​ទីតាំង​ស្ថិត​ចំណុច​ផ្ចិត​នៃ​ភព​ផែនដី​ដែល​ងាយ​រង​ការ​រ​ញ្ជ​យ​យ​ដី​ ។​ ប្រទេស​នេះ​មានការ​រញ្ជួយ​ដី​ស្មើរ​២០​ភាគរយ​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស​ដែល​រង​ការ​រញ្ជួយ​ដី​ច្រើន​បំផុត​ក្នុង​លោក​ ។​ ប៉ុន្តែ​ទោះបី​យ៉ាងណា​ ជប៉ុន​មិនសូវ​ទទួល​រង​ការ​ខូចខាត​ដោយសារ​តែ​ការ​រញ្ជួយ​ដី​ឡើយ​ ក៏​ព្រោះតែ​មានការ​បង្កា​ និង​អនុវត្ត​បាន​ត្រឹមត្រូវ​របស់​អាជ្ញាធរ​នៅ​ក្នុង​ការ​ទប់ស្កាត់​ ៕​

Evacuees gather in front of the town office building after an earthquake in Mashiki town, Kumamoto prefecture, southern Japan, in this photo taken by Kyodo April 14, 2016. Mandatory credit REUTERS/Kyodo
Evacuees gather in front of the town office building after an earthquake in Mashiki town, Kumamoto prefecture, southern Japan, in this photo taken by Kyodo April 14, 2016. Mandatory credit REUTERS/Kyodo

image

This picture shows an office following an earthquake in Kumamoto city on April 14, 2016. The strong 6.4-magnitude earthquake struck at 9:26 pm (1226 GMT) in Kumamoto, central Kyushu at a relatively shallow depth of 10 kilometres (6.2 miles), the Japan Meteorological Agency said. ==JAPAN OUT== / AFP PHOTO / JIJI PRESS / JIJI PRESS
This picture shows an office following an earthquake in Kumamoto city on April 14, 2016.
The strong 6.4-magnitude earthquake struck at 9:26 pm (1226 GMT) in Kumamoto, central Kyushu at a relatively shallow depth of 10 kilometres (6.2 miles), the Japan Meteorological Agency said. ==JAPAN OUT== / AFP PHOTO / JIJI PRESS / JIJI PRESS

image

image

image

ប្រែសម្រួល៖ ថាច់​ យ៉ាត

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print