ភ្នំពេញ៖ សួនបញ្ជាក់ជូនថា, ចំពោះកិច្ចព្រមព្រៀង RCEP ដែលអ្នកស្រាវជ្រាវមើល ឃើញថានឹងផ្តល់ភាពចំណេញដល់ពាណិជ្ជកម្មកម្ពុជានិង តំបន់ នឹងចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ស្អែកនេះ។
ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា, តាមរយៈកិច្ចព្រមព្រៀងនេះកម្ពុជានឹងអាចនាំចេញទំនិញ ដល់ប្រទេសចំនួន១៥ ដែលរួមមានសមាជិកអាស៊ាន ទាំង១០ និងប្រទេសដៃគូអាស៊ានដែលរួមមាន ចិន ជប៉ុន កូរ៉េ អូស្ត្រាលី និងណូវែលហ្សេឡង់ ដែលស្មើនឹង ២៨%នៃទំហំពាណិជ្ជកម្មពិភពលោកទាំងមូល។ មុខ ទំនិញសំខាន់ៗជាច្រើននៃទំនិញកសិកម្ម កសិកម្មកែច្នៃ និងទំនិញឧស្សាហកម្ម និងត្រូវអនុញ្ញាតឱ្យនាំចូល ប្រទេសទាំងនេះដោយត្រូវបានលើកលែងពន្ធជាមធ្យម ជាង៩០ភាគរយសម្រាប់ប្រទេសកម្ពុជា។
ក្រៅពីទទួលបានអត្ថប្រយោជន៍ពីការនាំចេញ កម្ពុជាក៏ ទទួលបាននូវអត្ថប្រយោជន៍បន្ថែមពីកិច្ចព្រមព្រៀងនេះ ផងដែរ ដែលមានដូចជាការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង ចំណេះធ្វើ និងជំនាញថ្មីៗពីការវិនិយោគផ្ទាល់របស់
បរទេស ព្រមទាំងបង្កើតការងារថ្មីៗជូនប្រជាជនកម្ពុជា
ផងដែរ។
ផ្អែកតាមលទ្ធផលនៃការសិក្សារបស់ វិទ្យាស្ថានស្រាវជ្រាវ សេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) បាន បង្ហាញថា តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ កម្ពុជាអាចនឹងមានកំណើនប្រចាំឆ្នាំការនាំចេញចំនួន ៧,៣% វិនិយោគចំនួន ២៣,៤% និងផលិតផលក្នុង ស្រុកសរុបចំនួនប្រមាណ ២%លើផលិតផលក្នុងស្រុក សរុបដែលមានបច្ចុប្បន្ន។
គួររំលឹកផងដែរថា បច្ចុប្បន្នកម្ពុជាសម្រេចបានកិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន ខណៈកិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរីជាមួយកូរ៉េក៏កំពុងស្ថិតក្នុងដៃសភា ដើម្បីពិនិត្យអនុម័តផងដែរ។
សូមអានខ្លឹមសារទាំងស្រុងរបស់ក្រសួងពាណិជ្ជកម្ម ដូចខាងក្រោម ៕