ខេត្តតាកែវ : រថយន្តហាយឡិនឌ័រមួយគ្រឿងបានរងការខូចខាតយ៉ាងដំណំតែសំណាងល្អមិនមានបណ្ដាលឱ្យនៅណាម្នាក់រងគ្រោះថ្នាក់ដល់ជីវិតខណះត្រូវបានភ្លើងបុក។
ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃសៅរ៍១៣រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែមករាឆ្នាំ២០២២ វេលាម៉ោង០០និង១០នាទី ស្ថិតនៅលើផ្លូវលេខ២២ ចន្លោះគីឡូម៉ែត្រលេខ៨-៩ក្នុងភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ។
សមត្ថកិច្ចបានឲ្យដឹងថាដំបូងមានរថភ្លើងមួយខ្សែរដែលបើកបរមកពីទិសខាងជើងលុះមកដល់ចំណុចខាងលើបានបុករថយន្តមួយគ្រឿងម៉ាកតូយ៉ូតាហាយឡែនឌ័រពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ2AC.9725បើកបរដោយឈ្មោះកែវ សុផលភេទប្រុសអាយុ៦០ឆ្នាំមានទីលំនៅភូមិឃុំកើតហេតុខាងលើមុខរបរទាហ៊ាន ដែលបើកបរមកពីទិសខាងកើត រងរបួសស្រាល តើបណ្ដាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំ។
សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងទៀតថាក្រោយពេលកើតហេតុរថភ្លើងខាងលើមិនបានឈប់នៅកន្លែងកើតហេតុទេហើយបានបើកបរទៅទិសខាងត្បូងបាត់ទៅ ចំណែកជនរងគ្រោះបានយកទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជន។
ចំណែកវត្ថុតាងរថយន្តដែលរងការខូចខាតធ្ងន់ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុត្រាំកក់ដើម្បីទុកឲ្យកម្លាំងជំនាញកសាងសំណុំរឿងទៅតាមនីតិវិធី៕