បញ្ជូនជនសង្ស័យម្នាក់ពាក់ព័ន្ធករណី រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ទៅសាលាដំបូងខេត្ត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ : នៅរសៀលថ្ងៃទី១ ខែមករា ឆ្នាំ២០២២នេះកម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀននៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានបញ្ជូនជនសង្ស័យម្នាក់ជាប់ពាក់ព័ន្ធករណីរក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់វិធានការតាមនីតិវិធី។

គួររំលឹកថាដោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាមានករណី រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចមុខក្លឹបវ៉មអាប់ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតបានចុះដល់ចំណុចខាងលើនៅវេលាម៉ោង០១និង០០នាទី ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ព្រមទាំងដកហូតវត្ថុតាងមានដូចជា ម៉្សៅម៉ត់ពណ៌ស ចំនួន១២កូនថង់កិប ទម្ងន់ ១០,៤៨ក្រាម, គ្រាប់ថ្នាំពណ៌ផ្ការឈូកចំនួន០៣គ្រាប់, គ្រាប់ថ្នាំពណ៌ត្រួយចេកចំនួន០៤គ្រាប់, កេតតាមុីនដប ចំនួន១ដប និងសម្ភារ:មួយចំនួនទៀត ហើយបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំ ។ 

សមត្ថកិច្ចបានដឹងថាជនសង្ស័យឈ្មោះ វង្ស ឃៀង ភេទប្រុស អាយុ២៦ឆ្នាំ បច្ចុប្បន្ន ស្នាក់នៅបណ្ដោះអាសន្ន ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ៕ដោយ ស សម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print