ខេត្ត​កំពត​ នាឱកាស​ឆ្លង​ឆ្នាំ​សកល ២០២២ មានភ្ញៀវ​ទេសចរប្រមាណ​ជាង ៧៦.០០០នាក់ បានមកលេងកម្សាន្ត​

ចែករំលែក៖

ខេត្ត​កំពត៖​ បេី​តាមការបញ្ជាក់ពី​លោក សយ ស៊ី​ណុល ប្រធាន​មន្ទីរ​ទេសចរណ៍ខេត្តកំពត បានឱ្យដឹងថា​ នាឱកាស​ឆ្លង​ឆ្នាំ​សកល ឆ្នាំ​២០២១ ឈានចូល​ឆ្នាំ២០២២ មានភ្ញៀវ​ទេសចរប្រមាណ​ជាង ៧៦.០០០នាក់ បានមកលេងកម្សាន្ត​ និង​ស្នាក់អាស្រ័យនៅក្នុង​ខេត្តកំពត​។​

​ប្រធាន​មន្ទីរ​ទេសចរណ៍ខេត្តកំពត បានគូសបញ្ជាក់យ៉ាងដូច្នេះថា​៖ កាលពី​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២១ ដែលជា​ថ្ងៃ​ដំណាច់ឆ្នាំ​ចាស់ ឈានចូល​ឆ្នាំ​២០២២ ទេសចរ​មក​កម្សាន្តក្នុង​ខេត្តកំពតមាន ៧៦.៥៦៩ នាក់​។ ក្នុងនោះ ភ្ញៀវ​មក​កម្សាន្តពេល​ថ្ងៃនៅតាម​រមណីយដ្ឋាន​នានាចំនួន ១៩.៤០៥ នាក់​។​

​លោក សយ ស៊ី​ណុល បន្តថា សម្រាប់​យប់ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២១​ សេវាកម្ម​សណ្ឋាគារ ផ្ទះសំណាក់​បឹង​ហ្គា​ឡូ ដែលមាន​ចំនួន ៤.៣៧១បន្ទប់ត្រូវបាន​ភ្ញៀវ​កក់​ស្ទើរ១០០ភាគរយ​។ ចំណែក​នៅយប់​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០២២ មានភ្ញៀវ​បន្ត​កក់ប្រមាណ ៨០ភាគរយ​។ 

ជាមួយគ្នានេះ សេវាកម្ម​មួយចំនួន​តូច មានការ​ឡើងថ្លៃចន្លោះ​ពី៥ភាគរយ ទៅ១០ភាគរយ​៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print