ខេត្ត​កែប​ មានភ្ញៀវ​ទេសចរណ៍​​ប្រមាណ​ជាង ៦៦.០០០ នាក់ បានមក​លេងកម្សាន្ត នាឱកាស​បុណ្យ​ឆ្លង​ឆ្នាំ​សកល២០២២

ចែករំលែក៖

ខេត្ត​កែប​៖​ បេី​តាមការបញ្ជាក់ពី​លោក សោម ពិសិដ្ឋ អភិបាល​ នៃគណៈអភិបាលខេត្ត​កែប នៅថ្ងៃសៅរ៍ទី​០១​ ខែមករា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ នាឱកាស​បុណ្យ​ឆ្លង​ឆ្នាំ​សកល២០២២ នេះ​! មានភ្ញៀវ​ទេសចរណ៍​​ប្រមាណ​ជាង ៦៦.០០០នាក់ បានមក​លេងកម្សាន្ត។

​​លោក សោម ពិសិដ្ឋ បានគូសបញ្ជាក់ថា​ ក្នុងឱកាស​​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សកល២០២២ កាលពី​យប់មិញ​នេះថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២១ ភ្ញៀវទេសចរ ដែល​បានមក​លម្ហែ កម្សាន្ត និង​ស្នាក់អាស្រ័យ ក្នុង​ខេត្ត​កែប ដើម្បី​ទទួល​អំណរ នៃ​វេលា​ឆ្លង​ឆ្នាំ​២០២១ ឈានចូល​ឆ្នាំ​២០២២ មាន​ចំនួន ៦៦.១៣៥ នាក់​។ បរិមាណ​នេះ បាន​កើនឡើង ២៩,២៥ ភាគរយ ខណ​:​ដែល​ពិធី​ដូចគ្នា កាលពី​ឆ្នាំ​២០២០ មាន​ភ្ញៀវ​ចំនួន ៥១.១៦៨ នាក់​។

បន្ថែមពីនេះ​ លោក សោម ពិសិដ្ឋ បានគូសបញ្ជាក់ទៀត​ថា​ សភាពការណ៍​ទូទៅ សម្រាប់​ឱកាស​ឆ្លងឆ្នាំ២០២២នេះ ប្រកបដោយ​សុខ​សុវត្ថិ​ភាពល្អ​ នៅក្នុង​ខេត្ត​កែប​ទាំងមូល ដោយ​មិនមាន​ករណី​លួច​ ឆក់​ ប្លន់​ កើតឡើង​នោះទេ​៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print