កិច្ចព្រមព្រៀងទាំងពីរក្នុងឆ្នាំ២០២២មកដល់តាមការគ្រោងទុក

ចែករំលែក៖

ភ្នំពេញ : នៅថ្ងៃទី១ខែមករា ដំណឹងល្អពីរសម្រាប់ពាណិជ្ជកម្មរវាងចិននិងកម្ពុជា! “កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិននិងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា” និង “កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់” (RCEP) បានចូលជាធរមានក្នុងថ្ងៃតែមួយ។ ឆ្នាំ​ប្រមូល​ផល​២០២២បានចាប់ផ្តើមចេញដំណើរជា​ផ្លូវ​ការ​ហើយ! នេះបើយោងតាមផេកផ្លូវការ របស់ស្ថានឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិន ប្រចាំ ព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃទី១ ខែមករា ឆ្នាំ២០២២។

សូមបញ្ជាក់ថា, គិតត្រឹមខែតុលាឆ្នាំ២០២១នេះ ចំនួនទឹកប្រាក់វិនិយោគរបស់ចិនក្នុងប្រទេសកម្ពុជាមានចំនួន២៧.២ពាន់លានដុល្លារអាមេរិក បានបន្តរក្សាជាប្រទេសប្រភពវិនិយោគធំជាងគេក្នុងប្រទេសកម្ពុជា។
សូមជម្រាបជូនថា, ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ចិន​និង​កម្ពុជា​មានចំនួន​លើសពី​១ម៉ឺន​លាន​ដុល្លារអាមេរិក។
កាលពីថ្ងៃទី១៧ខែធ្នូ យោងតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មចិនបានបង្ហាញថា រយៈពេល១០ខែនាឆ្នាំនេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិននិងកម្ពុជាមានចំនួនឈានដល់១០៩៨០លានដុល្លារអាមេរិក មានកំណើន៤៥.៩%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ គឺជាតួលេខលើសពីចំនួនដែលថ្នាក់ដឹកនាំប្រទេសទាំងពីរកាលពីមុនបានប្តេជ្ញាថានឹងឈានដល់កម្រិត១ម៉ឺនលានដុល្លារអាមេរិកនៅឆ្នាំ២០២៣៕

...

ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print