រយ:ពេល៤ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចំនួនភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិមកកម្សាន្តនៅខេត្តរតនគិរីមានការកើនឡើងជាងឆ្នាំមុន

ចែករំលែក៖

ខេត្តរតនគិរី៖ រយៈពេល៤ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំវកអដ្ឋស័កព.ស២៥៦០ គ.ស២០១៦នេះ ចំនួនភ្ញៀវទេសចរជាតិនិងអន្តរជាតិមកកម្សាន្តនៅខេត្តរតនគិរីមានការកើនឡើងជាងឆ្នាំមុនគួរឲ្យគត់សម្គាល់ក្នុងនោះមានភ្ញៀវទេសចរសរុប ៧០,៣៨៦នាក់មានការកើនឡើងប្រមាណ ៦.៦% បើធៀបទៅនឹងឆ្នាំកន្លងទៅនេះបើតាមការបញ្ជាក់ពីលោក ងែត ពិទូប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី ។

លោកបន្តថា តំបន់រមណីដ្ឋានដែលមានភាពទាក់ទាញនិងទទួលបានភ្ញៀវទេសចរណ៍ច្រើនជាងគេក្នុងខេត្តនេះគឺរមណីដ្ឋានបឹងយក្សឡោម រមណីដ្ឋានទឹកធ្លាក់ការចាញ ទឹកធ្លាក់អូរសុិនឡែរ ទឹកជួរតាកតៃ និងតំបន់ទេសចរណ៍វប្បធម៌ និងធម្មជាតិមួយចំនួនផ្សេងទៀត ។ ទាំងនេះបានបង្ហាញពីការយកចិត្តទុកដាក់លើវិស័យទេសចរណ៍របស់ថ្នាក់ដឹកនាំខេត្តការរីកចំរើនរបស់ខេត្តនិងបានបង្ហាញពីកំរិតជីវភាពរបស់ប្រជាពលរដ្ឋដែលពួកគាត់មានលទ្ធភាពមធ្យោបាយអាចធ្វើដំណើរកម្សាន្តតាមតំបន់ទេសចរណ៍នានាបាន។

ជាពិសេសការចូលរួមការពារនូវសុវត្ថិភាពសន្តិសុខសណ្តាប់ធ្នាប់ពីសំណាក់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទអាជ្ញាធរគ្រប់ជាន់ថ្នាក់ សំដៅរក្សា ការពារបាននូវសុវត្ថិភាពជូនភ្ញៀវទេសចរណ៍គ្រប់រូបប្រកបដោយភាពកក់ក្តៅក្នុងការកំសាន្តរបស់ពួកគាត់រួមទាំងហេត្ថារេច្ចនាសម្ពន្ធ័គមនាគមន៍បានអភិវឌ្ឍន៍បានល្អប្រសេេីគ្រប់តំបន់ផងដែរ។ឯទំនិញគ្រឿងបរិភោគមានការកេីឡេីងតិចតួចផ្ទះសំណាក់សណ្ឋាគាមានការតំឡេីងថ្លែបន្ថែមលេីតំលៃចាស់ចំនួន ៥ដុល្លារ ម្ចាស់សណ្ឋាគាផ្ទះសំណាក់បានប្រាប់ថា តំឡេីងព្រោះភ្ញៀវភាគច្រេីនចង់សំរាកជុំគ្នាក្នុងបន្ទប់តែមួយ៕

20160417201227

20160417201148

20160417201225

20160417201226

20160417201226 (1)

ដោយ៖ វុទ្ធឦសាន

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print