ខេត្តព្រះវិហារៈ សម្តេចតេជាបានមានប្រសាសន៍លើកឡើងពីការអភិវឌ្ឍន៍នៃទឹកដីខេត្តព្រះវិហារថាៈ ខេត្តព្រះវិហារពីមុនគឺជាសមរភូមិក្តៅ ហើយការធ្វើដំណើរមកកាន់ទីនេះគឺត្រូវចំណាយពេលពេញមួយថ្ងៃ។ តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទាំងផ្លូវធ្វើដំណើរ ទាំងហេដ្ឋរចនាសម្ព័ន្ឋខេត្តបាននិងកំពុងមានការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ ។ ពេលនេះយើងអាចធ្វើដំណើរលើផ្លូវក្រាលកៅស៊ូចាប់ពីភ្នំពេញមកកាន់ទីនេះតែក្នុងរយៈពេលជាង ៤ម៉ោងប៉ុណ្ណោះ។
សម្តេចបន្តថាៈ ការរីកចម្រើនទាំងអស់នេះហើយបានធ្វើអោយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែធូរធារប្រសើរឡើង។ ទាំងអស់នេះគឺដោយសារប្រទេសយើងមានសន្តិភាព។ មានសម្តេចតេជោ ហ៊ុន សែន គឺមានការអភិវឌ្ឍគ្រប់ទីកន្លែង៕
ដោយ សុខ ខេមរា
...