ខេត្តកំពត៖ នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦នេះ ក្រោមអធិបតីភាពលោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើពិធីប្រកាសចូលកាន់តំណែងអភិបាលរងខេត្ត នៅសាលាខេត្តកំពត។
ការប្រកាសតែងតាំងមុខតំណែងជាអភិបាលរងខេត្តនេះ លោកលី សាវេត អតីតអភិបាលខណ្ឌសែនសុខ មកទទួលដំណែងជាអភិបាលរងខេត្តកំពតថ្មី ដែលត្រូវបានប្រកាសតែងតាំងមុខតំណែងជាផ្លូវការ៕
ដោយ៖ សហការី
...