ខេត្តកំពង់ឆ្នាំង៖ ផ្ទះ១ខ្នងត្រូវអគ្គិភ័យឆេះហ្មត់ បន្ទាប់ពីម្ចាស់ផ្ទះពន្លត់ភ្លើងចង្ក្រានមិនអស់ក្រោយពីដាំបាយធ្វើម្ហូបរួច ហេតុការណ៍អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋនេះបានកើតឡើងកាលពីនៅវេលាម៉ោង១២ និង២០នាទីថ្ងៃត្រង់ទី១៨ ខែមេសា ឆ្នាំ២០១៦នេះ ស្ថិតនៅភូមិស្រែព្រិច ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តáកំពង់ឆ្នាំង។
សមត្ថកិច្ចនគរស្រុកទឹកផុសបានឲ្យដឹងថា ម្ចាស់ផ្ទះដែលភ្លើងឆេះនេះមានឈ្មោះ អ៊ុយ អេន ភេទប្រុស អាយុ៤៩ឆ្នាំ និងប្រពន្ធឈ្មោះ វួន ម៉េន អាយុ៤២ឆ្នាំ ពួកគាត់មានកូនចំនួន៥នាក់ ស្រី២នាក់ គ្រួសារនេះរស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ។
សមត្ថកិច្ចបានឲ្យដឹងថា អគ្គិភ័យនេះបានឆេះបំផ្លាញផ្ទះទំហំ ៥x៦ម៉ែត្រ ទាំងស្រុងរួមមាន ស្រូវអស់ចំនួន៤តោន ប្រាក់១៥០ម៉ឺនរៀល ទូរទស្សន៍១គ្រឿង ក្បាលVCD ១គ្រឿង ជ្រូក១ក្បាល និង ឯកសារ (សំបុត្រកំណើត សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណ) ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា អគ្គិភ័យនេះគឺកើតឡើងក្រោយពេលដែលម្ចាស់ផ្ទះមិនបានពន្លត់ភ្លើងនៅក្នុងចង្ក្រានមិនអស់ បណ្តាលឲ្យភ្លើងក្នុងចង្ក្រាននេះ បានឆាបឆេះជាអណ្តាតភ្លើងចេញឡើងសន្ធោសន្ធៅតែម្តង មិនអាចជួយពន្លត់ទាន់ក៏ឆេះផ្ទះទាំងមូលនេះខ្ទេចរួមនិងទ្រព្យសម្បត្តិមួយចំនួនទៀតតែម្តង ។
គ្រួសាររងគ្រោះកំពុងរង់ចាំជួយឧបត្ថម្ភពីកាកបាទក្រហកម្ពុជាខេត្តកំពង់ឆ្នាំង ឬអនុសាខាស្រុកទឹកផុស ព្រោះពេលនេះគ្រួសារមួយនេះបានឆេះអស់ទ្រព្យសម្បត្តិដែលខិតខំរកនាពេលកន្លងមក ៕
ដោយ៖ ចន្ថា