កម្លាំងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយមូលដ្ឋានខណ្ឌចំកាមន ចុះត្រួតពិនិត្យនិងឆែកឆេរ ឃាត់ខ្លួនជនជាតិវៀតណាម៩នាក់ រស់និងធ្វើការគ្មានច្បាប់់់

ចែករំលែក៖

ភ្នំពេញ៖ កាលពីវេលាម៉ោង៣រសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ កម្លាំងអគ្គនាយកដ្ឋានអន្តប្រវេសន៍ សហការជាមួយមូលដ្ឋានខណ្ឌចំកាមន ចុះត្រួតពិនិត្យ និងឆែកឆេរ ឃាត់ខ្លួនជនជាតិវៀតណាមចំនួន៩នាក់ដែលរស់នៅនិងធ្វើការគ្មានច្បាប់ ដែលស្ថិតនៅក្នុងសិប្បកម្មអាឈីចំនួន៥កន្លែង តាមបណ្ដោយផ្លូវលេខ១០៥ ក្នុងសង្កាត់បឹងត្របែកនិងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ការចុះត្រួតពិនិត្យនិងឆែកឆេនេះ ដឹងនាំដោយ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយកម្លាំងរបស់ លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត អនុវត្តន៍នីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍និងកម្លាំងមូលដ្ឋានខណ្ឌចំកាមន ចុះមកត្រួតពិនិត្យនិងឆែកឆេរ មករស់នៅនិងធ្វើការខុសច្បាប់ ឃាត់ខ្លួនមនុស្សប្រុសចំនួន៩នាក់ ។

បច្ចុប្បនជនជាតិវៀតណាមទាំងនេះត្រូវបញ្ជូនទៅកាន់នាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃដើម្បីបន្តនីតិវិធី ៕

20160419014404 (1)

20160419014414

20160419014409

20160419014426 (2)

20160419014404

20160419014426 (1)

ដោយ៖ ស រស្មី

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print