កាំជ្រួចមីស៊ីល ៣គ្រឿងវាយប្រហារស្ថានទូតអាមេរិកនៅក្នុងប្រទេសអុីរ៉ាក់

ចែករំលែក៖

មានពលរដ្ឋពីរនាក់រងរបួសក្នុងការវាយប្រហារដោយកាំជ្រួចមីស៊ីល សំដៅទៅលើស្ថានទូតអាមេរិក ស្ថិតនៅតំបន់បៃតងក្នុងរដ្ឋធានីបាតដាដ ប្រទេសអុីរ៉ាក់។ ការវាយប្រហារដោយប្រើប្រាស់កាំជ្រួចមីលស៊ីលដល់ទៅ ៤គ្រាប់ ក្នុងនោះមានមួយគ្រាប់ធ្លាក់ក្បែរសាលារៀនក្បែរនោះ។
សារព័ត៌មាន AP បានផ្សាយថាមន្ត្រីទាហានអុីរ៉ាក់ដែលមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា មានកាំជ្រួចមីស៊ីលដល់ទៅ៣ដើមធ្លាក់នៅក្នុង បរិវេណអគ្គរដ្ឋទូតអាមេរិក។ ក្រៅពីនេះនៅមានមីស៊ីលមួយគ្រាប់ធ្លាក់នៅសាលារៀនក្បែរនោះ។ មានស្ត្រីម្នាក់និងក្មេងស្រីម្នាក់រងរបួសក្នុងការវាយប្រហារនោះ។
កម្លាំងទាហានអុីរ៉ាក់ បានលើកឡើងថា មីស៊ីលខាងលើបានបាញ់ចេញពីតំបន់ Dora ក្នុងទីក្រុងបាតដាដ ។ ចំណែកជនវាយប្រហារមិនទាន់កំណត់អត្តសញ្ញាណនៅឡើយទេ អាមេរិក បានទម្លាក់កំហុសទៅក្រុមឧទ្ទាម Shia ដែលទទួលបានការគាំទ្រពីប្រទេសអុីរ៉ង់ ជាអ្នកធ្វើសកម្មភាពវាយប្រហារ ទៅលើទីតាំងយោធាអាមេរិក។
កាលពីសប្តាហ៍កន្លងមក ក៏មានការវាយប្រហារដោយកាំជ្រួចមីស៊ីលទៅលើទីតាំងយោធាអាមេរិកនៅក្នុងទីក្រុងបាតដាដនិងនៅក្នុងខេត្ត Anbar ។ ការវាយប្រហារធ្វើឡើងចំថ្ងៃខួបដែលអុីរ៉ង់វាយប្រហារទៅលើទីតាំងយោធាអាមេរិកនៅក្នុងប្រទេសអុីរ៉ាក់ ជាការសងសឹកដល់សកម្មភាពវាយប្រហារសម្លាប់មេដឹកនាំយោធាអុីរ៉ង់ លោក Qassem Soleimani ។
បច្ចប្បន្នអាមេរិក មានកម្លាំងទាហាន២៥០០នាក់ស្ថិតនៅក្នុងសម្ព័ន្ធមិត្តប្រឆាំង ក្រុមរដ្ឋអុីស្លាម IS ដោយធ្វើសកម្មភាពប្រឹក្សា ហ្វឹកហាត់ទៅលើកម្លាំងទាហានអុីរ៉ាក់ បានបញ្ចប់ទៅនៅខែធ្នូ៕ ដោយ៖ធីរីណា


ស្ថានទូតអាមេរិកនៅទីក្រុងបាកដាដ។ រូបថត៖ AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print