ការពង្រឹងពាណិជ្ជកម្ម និងបញ្ហាសមុទ្រចិនខាងត្បូង ជាអ្វីដែលរដ្ឋមន្ត្រីការបរទេស វៀតណាមពិភាក្សាជាមួយសម្តេចតេជោ ហ៊ុនសែន !

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងជំនួបជាមួយ នាយករដ្ឋមន្ត្រី កម្ពុជា សម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ នេះ លោក ប៊ូយ ថាញ់សឺន រដ្ឋមន្ត្រីការបរទេសវៀតណាម បានលើកពីចំណុចសំខាន់ៗមួយចំនួនក្នុង ទំនាក់ទំនាក់រវាងកម្ពុជា-វៀតណាម ជាពិសេសការពង្រឹង ទំនាក់ទំនងពាណិជ្ជកម្ម ការងារការទូត និងបញ្ហា សមុទ្រចិនខាងត្បូង។

សូមបញ្ជាក់ថា, ក្នុងជំនួបជាមួយសម្តេចតេជោនាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ នេះលោក ប៊ូយ ថាញ់សឺន បានលើកឡើងពី ទំនាក់ទំនងប្រទេសជិតខាងកម្ពុជាវៀតណាមដែលបាន ថែរក្សាបានយ៉ាងល្អជាមួយគ្នាអស់រយៈពេល៥៥ឆ្នាំមក ហើយ។ លោកបន្ថែមថាដើម្បីអបអរខួប៥៥ឆ្នាំនៃទំនាក់ ទំនងនេះ វៀតណាមសង្ឃឹមថានឹងបន្តធ្វើការជាមួយ កម្ពុជាដើម្បីជំរុញដល់កម្លាំងសេដ្ឋកិច្ច និងពាណិជ្ជកម្ម ប្រទេសទាំងពីរកាន់តែខ្លាំងបន្ថែមទៀត។
លោក ប៊ូយ ថាញ់សឺន ក្នុងពេលដែលកម្ពុជាជាប្រធានអាស៊ានឆ្នាំ២០២២ បានប្រកាសគាំទ្រភាពជាអ្នកដឹកនាំ អាស៊ានរបស់កម្ពុជា ជាពិសេសការលើកឡើងពីបញ្ហា សមុទ្រចិនខាងត្បូងដែលសម្ដេចចង់ឱ្យមានការប្រារព្ធខួប លើកទី២០នៃ សេចក្តីប្រកាសស្តីពីការប្រព្រឹត្តរបស់ភាគី នានានៅសមុទ្រចិនខាងត្បូង (DOC) ក៏ដូចជាការ ចរចារឱ្យមានក្រមសីលធម៌នៅសមុទ្រចិនខាងត្បូង ផងដែរ។

ដោយឡែក លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បាន ប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីជំនួបរវាងសម្តេចតេជោ និងលោក ប៊ូយ ថាញ់សឺនថា៖ «ក្រៅពីនេះទៀតគឺ លោកក៏បានលើកអំពីសារៈសំខាន់នៃសមុទ្រចិនខាងត្បូង ជាពិសេសឆ្នាំនេះ២០២២ ជាខួបលើកទី២០នៃDOC ផងដែរ ហើយវៀតណាមនឹងគាំទ្រការជំរុញនូវCOC។
លោក កៅ គឹមហួន ក៏បានគូសបញ្ជាក់ថាវៀតណាមពិតជា ទទួលយកក៏ដូចជាអបអរសាទរសម្តេចតេជោនាយករដ្ឋ មន្ត្រីនូវអ្វីដែលសម្តេចតេជោនាយករដ្ឋមន្ត្រីបានលើក កន្លងមកជុំវិញអាស៊ាននេះ» ។ ហើយបញ្ជាក់ថា, ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជាវៀតណាមបច្ចុប្បន្នមាន ទំហំប្រមាណ ១០ពាន់លានដុល្លារអាមេរិក។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន លើកឡើងក្នុងជំនួបនោះដោយសំដែងនូវការពេញចិត្ត ចំពោះទំនាក់ទំនងដែលបានផ្តល់ប្រយោជន៍ដល់ប្រទេសទាំងពីរជាច្រើន។
សម្តេចតេជោ ហ៊ុនសែន ថ្លែងបន្តថា, អ្វីដែលធ្វើឱ្យទំនាក់ ទំនងនេះរីកចំរើននិងផ្តល់ប្រយោជន៍បែបនេះគឺដោយសារ មានព្រំដែនប្រកបដោយសន្តិភាព កិច្ចសហប្រតិបត្តិការ និងមិត្តភាព ដោយជំរុញឱ្យបន្តរក្សានូវស្ថានភាពនេះឱ្យ បានគង់វង្សផងដែរ។ ជាមួយគ្នានោះ សម្តេចតេជោ បាន ជំរុញឱ្យមានការតភ្ជាប់ផ្លូវដែកកម្ពុជា-វៀតណាមនាពេល ខាងមុខដើម្បីជំរុញពាណិជ្ជកម្មប្រទេសទាំងពីរផងដែរ។

សូមជម្រាបជូនថា, ពាក់ព័ន្ធនឹងបញ្ហាសមុទ្រចិនខាងត្បូងវិញ សម្ដេចតេជោ បានបញ្ជាក់ថា អគ្គលេខាធិការអាស៊ានលោក លឹម ចុក ហ៊ុយ បានផ្ដល់ទីតាំងនៃអគ្គលេខាធិការអាស៊ានដែល មានទីតាំងនៅទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី សម្រាប់ការចរចា និងការប្រជុំ COC សមុទ្រចិនខាងត្បូង ខណៈសម្ដេចបញ្ជាក់ថានឹងផ្តល់សណ្ឋាគារធំមួយនៅក្រុង ភ្នំពេញដើម្បីចរចាររឿងនេះផងដែរ។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីលោក កៅ គឹមហួន បាន ប្រាប់អ្នកសារព័ត៌មានថា៖ «ដោយសារឆ្នាំនេះ ជាខួបទី២០នៃDOC ដូច្នេះហើយសំខាន់គឺខិតខំធ្វើ ការងារឱ្យបានជោគជ័យផងដែរនាពេលខាងមុខនេះ» ។

ក្នុងឆ្នាំ២០០២ក្នុងពេលដែលកម្ពុជាដឹកនាំកិច្ចប្រជុំកំពូល អាស៊ាន-ចិនបានចុះហត្ថលេខាលើ “សេចក្តីប្រកាសស្ដីពី ការប្រតិបត្តិនៃភាគីនានានៅសមុទ្រចិនខាងត្បូង” ដែល កំណត់ដំណាក់កាលសម្រាប់ក្រមសីលធម៌ផ្លូវការត្រូវ អនុវត្តតាម។ លក្ខខណ្ឌនៃការប្រកាសត្រូវបានបង្កើតឡើង ដោយប្រទេសហត្ថលេខីគ្រាន់តែបានសន្យាដោះស្រាយ
ការខ្វែងគំនិតគ្នាដោយសន្តិវិធី និង “អនុវត្តការអត់ធ្មត់ ដោយខ្លួនឯងក្នុងការធ្វើសកម្មភាពដែលនឹងធ្វើឱ្យមាន ភាពស្មុគស្មាញ ឬបង្កើនជម្លោះ និងប៉ះពាល់ដល់ សន្តិភាព និងស្ថិរភាព”។

ជម្លោះសមុទ្រចិនខាងត្បូងបានចាប់រូបរាងឡើងកាន់តែ ខ្លាំងក្នុងអំឡុងឆ្នាំ២០១៣ នៅពេលដែលប្រទេសចិនចាប់ ផ្តើមសាងសង់ប្រជុំកោះ Spartly និងកោះប៉ារ៉ាសែល។ ប្រទេសអាស៊ានចំនួន៥ដែលរួមមាន ភីលីពីន ព្រុយណេ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងវៀតណាម សុទ្ធតែជាប្រទេស ដែលមានជម្លោះមួយចិន ដោយសារទាក់ទងនឹងការធ្វើ ដំណើរនាវាចរណ៍ និងពាណិជ្ជកម្មដែលមានតម្លៃមហាសាលក្នុងដែនសមុទ្រនេះ។

ប្រធានអាស៊ានឆ្នាំ២០២២ នាយករដ្ឋមន្ត្រី នៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីដំណោះ ស្រាយ៣ចំណុចដើម្បីស្វែងរកដំណោះស្រាយបញ្ហា សមុទ្រចិនខាងត្បូង គឺការអនុវត្តន៍នូវសេចក្ដីថ្លែងការណ៍ ស្តីពីការប្រតិបត្តិនៃភាគីនានានៅសមុទ្រចិនខាងត្បូង ការ សម្របសម្រួលចរចាស្វែងរកបញ្ហារវាងអាស៊ាន-ចិន និង ធ្វើឱ្យសម្រេចនូវក្រមសីលធម៌សមុទ្រចិនខាងត្បូងឱ្យ បាន។ ទោះជាយ៉ាងណាក៏ដោយសម្តេចតេជោបានប្រាប់ ទៅអន្តរជាតិកុំឱ្យបន្ទោសកម្ពុជាឱ្យសោះប្រសិនមិន អាចរកដំណោះស្រាយចេញ ព្រោះបញ្ហាសមុទ្រចិនខាង ត្បូងនេះគ្មានប្រទេសជាប្រធានអាស៊ានណាមួយអាចដោះ ស្រាយចេញនៅឡើយទេរហូតមកដល់ពេលនេះ តែក៏កុំមើលងាយកម្ពុជាផងដែរដោយសម្ដេចប្រាប់ឱ្យចាំមើលការ អនុវត្តរបស់កម្ពុជាជាមុនសិន។

សូមជម្រាបជូនថា, នៅរសៀលថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២២ លោក ប៊ូយ ថាញ់សឺន រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញដោយសុវត្ថិភាព ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជារបស់លោក ពីថ្ងៃទី១៩ ដល់ ២០ ខែមករា ឆ្នាំ២០២២។
សូមបញ្ជាក់ថា, តបតាមការអញ្ជើញរបស់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា លោក ប៊ូយ ថាញ់សឺន រដ្ឋមន្ត្រីការ បរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅ ព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី ១៩-២០ ខែមករា ឆ្នាំ២០២២ ។

ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ លោក ប៊ូយ ថាញ់សឺន នឹងអញ្ជើញចូលជួបសម្តែង ការគួរសមដាច់ដោយឡែកពីគ្នាចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច អគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

លោក ប៊ូយ ញ់សឺន នឹងមានជំនួបទ្វេភាគីជាមួយលោកឧបនាយករដ្ឋមន្តី ប្រាក់ សុខុន ដើម្បីពិភាក្សាអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី និងក្នុងតំបន់៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print