តារាសម្តែងដ៏ល្បីល្បាញ Gaspard Ulliel ស្លាប់ក្នុងវ័យ៣៧ ឆ្នាំដោយគ្រោះថ្នាក់ពេលជិះស្គី នៅបារាំង

ចែករំលែក៖

តារាសម្តែងដ៏ល្បីល្បាញជនជាតិបារាំង Gaspard Ulliel គឺជាតួឯកនៅក្នុងសាច់រៀងទូរទស្សន៍ Moon Knight របស់ក្រុមហ៊ុន Marvel ជិតដាក់បញ្ជាក់ទៅហើយនោះ។
តាមប្រព័ន្ធផ្សព្វផ្សាយបារាំង នៅយប់ថ្ងៃទី ១៩ខែមករាបានផ្សាយថា លោក Gaspard Ulliel បានស្លាប់ក្នុងវ័យ៣៧ ឆ្នាំ ដោយគ្រោះថ្នាក់ពេលជិះស្គីនៅលើភ្នំAlps ក្នុងប្រទេសបារាំង។ តារាសម្តែងរូបនេះបានប៉ះទង្គិចខ្លាំងជាមួយអ្នកជិះស្គីលើព្រិលផ្សេងទៀត បណ្តាលឲ្យប៉ះពាល់ខ្លាំងដល់ខួរក្បាល ។ ក្រោយមក តារាសម្តែង Gaspard Ulliel បានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្នុងតំបន់ Grenoble ដោយឧទ្ធម្ភាគចក្រ។ នៅថ្ងៃទី ១៩ ខែមករា តារាសម្តែងរូបនេះក៏បានស្លាប់ដោយរបួសធ្ងន់ពេក។
តារាសម្តែង Gaspard Ulliel ជាតារាដ៏ល្បីល្បាញ ក្នុងវិស័យសិល្បៈភាពយន្ត ក្នុងតំបន់អឺរ៉ុបទាំងមូល មិនមែនតែប្រទេសបារាំងនោះឡើយ។ លោកធ្លាប់បានដើរតួសម្តែងល្បីៗជាច្រើន ដូចជា អ្នកឆ្នៃម៉ូដសម្លៀកបំពាក់ Yves Saint Laurent ក្នុងខ្សែភាពយន្ត Saunt Laurent និងភាពយន្ត It’s Only the End of The World ទទួលបានការគាំទ្រគោរពស្រឡាញ់កោតសរសើរយ៉ាងខ្លាំង។ តួសម្តែងដែលល្បីជាងគេ នោះគឺ Hannibal Lector កាលពីក្មេង ក្នុងខ្សែភាពយន្ត Hannibal Rising ។
ពេលថ្មីៗនេះលោក Gaspard Ulliel បានដើរតួជា Midnight Man ជាតួឯករងសំខាន់ទន្ទឹមនឹងតួឯកក្នុងខ្សែភាពយន្ត Moon Knight ជិតចាប់ផ្តើមដាក់បញ្ចាំង។
លោក Thierry Fremaux អគ្គនាយកមហោស្រពភាពយន្តCannes បានលើកឡើងថា«តារា Gaspard Ulliel គឺជាជំនាន់ក្រោយនៃតារាសម្តែងដែលបានជួយបង្កើនអនាគតសម្រាប់វិស័យសិល្បៈនៅប្រទេសបារាំង និងអឺរ៉ុបយើងមិនអាចបំភ្លេចគាត់ឡើយ»។
លោក Gaspard Ulliel ធ្លាប់ទទួលបានពានរង្វាន់ Cesar ជាតារាសម្តែងបុរសមានកិត្យានុភាព ក្នុងឆ្នាំ២០០២និង ២០០៣ ។ ដល់ឆ្នាំ២០០៤ តារារូបនេះទទួលបានជោគជ័យក្នុងខ្សែភាពយន្ត A Very Long Engagement។ នៅឆ្នាំ២០១៧ ទទួលបានពានរង្វាន់ Cesar ជាតួឯកល្អបំផុតក្នុងខ្សែភាពយន្ត It’s Only the End of the World។ ក្រៅពីនេះក៏ទទួលបានពានរង្វាន់ជាច្រើនទៀត ក្នុងអាជីពជាតារាភាពយន្ត៕


រូបភាព៖AFP

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print