ពានរង្វាន់ Pulitzer ឆ្នំា២០១៦ បានទៅលើព័ត៌មានឆ្លុះបញ្ចាំងពីសង្គមទាសករនៅអាស៊ាន

ចែករំលែក៖

សារព័ត៌មាន ​New York Times បានផ្សាយថានៅក្នុងពិធីទទួលពានរង្វាន់សារព័ត៌មាន​Pulitzer ធ្វើឡើងនៅសាកលវិទ្យាល័យកូឡុំប៊ី នៅទីក្រុងញូវយ៉ក ដោយក្នុងនោះបណ្តាញព័ត៌មាន​AP ទទួលបានពានរង្វាន់សំខាន់បំផុតដែលមានចំណងជើងថា «បម្រើសហគមន៍» ដោយមាន​អត្ថបទ​ជាច្រើនបានសរសេរពីការកេងប្រវ័ញ្ចពលកម្ម និងទាសករនៅក្នុងនាវានេសាទក្នុងប្រទេសតំ​បន់អាស៊ីភាគអាគ្នេយ។

អាស្រ័យដោយអត្ថបទរបស់បណ្តាញព័ត៌មាន​AP បានផ្សាព្វផ្សាយថា ពលរដ្ឋថៃ ឡាវ កម្ពុជា និងមីយ៉ាន់ម៉ាត្រូវបានរំដោះចេញពីទាសករនៅលើនាវានេសាទក្នុងប្រទេសមួយនៅអាស៊ាន។ ការផ្សព្វផ្សាយ​របស់​AP បានធ្វើឲ្យក្រុមហ៊ុនអាមេរិកឈប់ទិញ គ្រឿងសមុទ្រពីប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ានដោយសារតែប្រទេសនោះបានប្រើប្រាស់ទាសករពលកម្មនៅលើនាវានេសាទ។

ក្រោយការផ្សព្វផ្សាយរបស់បណ្តាញព័ត៌មាន​AP ​ក្នុង​រយៈពេល​មួយ​ឆ្នាំ​កន្លង​មក​ កម្មករ​ជាង​ ២,០០០​នាក់​ជា​ជនជាតិ​ថៃ​ ឡាវ​ កម្ពុជា​ និង​មី​យ៉ា​ន​ម៉ា​ ត្រូវ​បាន​រំដោះ​ចេញពី​ទាសករ​នេសាទ​នៅ​លើ​នាវា​កប៉ាល់​ ទូក​នេសាទ​ធំៗ​នៅ​ក្នុង​ប្រទេស​តំបន់​អាស៊ី​ភាគ​អា​គ្នេ​យ៍ ​។​

​សារព័ត៌មាន ​AP​ បាន​ផ្សាយ​ថា​ ក្រុម​ជួញដូរ​មនុស្ស​បាន​ប្រើប្រាស់​ការ​ជ្រើសរើសពលករ​មក​ពី​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី​ភាគ​អា​គ្នេ​យ៍​ដើម្បី​ទៅ​ធ្វើការ​ នៅ​ក្នុង​កា​រដ្ឋា​ន​ក្នុង​ក្រុង​បាងកកប៉ុន្តែ​ក្រោយមក​ក៏​បញ្ជូ​ន​ពួក​គេ​ឲ្យ​ទៅ​ធ្វើការ​ជា​ទាសករ​នៅ​លើ​ទូក​នេសាទ​បំពាក់​ទង់ជាតិ​ថៃ​ទៅ​វិញ​។​ ខ្សែបណ្តាញ​ខាងលើ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​និង​ទប់ស្កាត់​តាម​លទ្ធផល​ស្រាវជ្រាវ​របស់​អ្នក​សារព័ត៌មាន​។​

​កាលពី​ឆ្នាំ​២០១៤​ ក្រុម​អ្នក​សារព័ត៌មាន​ដោយ​មានការ​ជួយ​ជ្រោ​ម​ជ្រែងពី​ក្រុមអ្នក​អនុវត្តច្បាប់​ឥណ្ឌូ​នេ​ស៊ី​បាន​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​ប្រើប្រាសស់ពលកម្ម​ទាសករ​នៅ​លើ​នាវា​នេសាទ​នៅ​ជាប់​ដែនសមុទ្រ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​។​នៅ​លើក​ប៉ាល់​នេសាទ​បំពាក់​ទង់ជាតិ​ថៃ​ដែល​ទាហានជើងទឹក​ឥណ្ឌូ​នេ​ស៊ី​ឃាត់​ទុក​ដោយ​សារតែនេសាទ​ខុសច្បាប់​ ក៏​បាន​ប្រទះ​ឃើញ​ក្រុម​ពលករ​នៅ​លើកប៉ាល់​ត្រូវ​ឃុំ​ទុក​នៅ​ក្នុង​បន្ទប់​មួយ​ ។​ នៅ​ពេល​ទៅ​នេសាទ​នៅ​ឆ្ងាយ​ម្ចាស់​កប៉ាល់​បាន​ដោះ​លែង​ពលករ​ទាសករ​ទាំងនោះ​ឲ្យ​ធ្វើការ​។​ទាសករ​ទាំងនោះ​បាន​ត្រឹមតែ​អាហារ​ប៉ុណ្ណោះ​ មិន​មាន​ប្រាក់ខែ​នោះ​ឡើយ​។​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ ទាសករ​ទាំងនោះ​មិន​អនុញ្ញាតឲ្យ​ឡើង​លើ​ដី​គោកឡើយ​ត្រូវ​នៅ​លើកប៉ាល់​ទៅ​នេសាទ​ជា​រៀង​រហូត​មិន​អាច​ទាក់ទងបានជា​មួយ​ក្រុម​គ្រួ​សារ​ ឬ​ប្រពន្ធ​កូន​ឡើយ ​។​

​ក្រោយ​ហេតុ​ការ​ណ៍ខាងលើ​បាន​បែកធ្លាយ​ រដ្ឋាភិបាល​ឥណ្ឌូ​នេ​ស៊ី​និង​ថៃ​បាន​រួម​គ្នា​ស្រាវជ្រាវ​ពី​ករណី​ចាប់​បង្ខាំង​មនុស្ស​ទុក​ធ្វើ​ជា​ទាសករ​សម្រាប់​នេសាទ​ ។​សកម្មភាព​ខាងលើ​ក្រោយ​ពេល​រង​សម្ពាធ​ពី​អា​មេ​រិ​ក​ឲ្យ​បើក​ការ​ស្រាវជ្រាវ​ដោយ​អា​មេ​រិ​កបាន​ឈប់​ទិញ​គ្រឿង​សមុទ្រ​ជា​ច្រើន​ពី​ប្រទេស​ថៃ​ក្រោយ​ទទួល​បាន​ព័ត៌មាន​ថា​ ប្រើ​ទាសករ​នៅ​លើកប៉ាល់​នេសាទ​ ។​

​នៅ​ក្នុងឆ្នាំនេះ ​កម្លាំង​ទាហានជើងទឹក​ថៃ​និង​ឥណ្ឌូ​នេ​ស៊ី​បាន​រំដោះ​ទាសករ​ជា​ច្រើន​រយ​នាក់​ចេញពីកប៉ាល់​នេសាទ​ក្រោយ​ពេល​បាន​ចូល​មក​ដី​គោក​ដើម្បី​ប្រគល់​ទំនិញ​គ្រឿង​សមុទ្រ​ ។​ក្នុង​ពេល​ចូល​ដីគោក​ទាសករ​ទាំងនោះ​ត្រូវ​ឃុំ​នៅ​ក្នុង​បន្ទប់សម្ងាត់​មួយ​ចៀសវាង​មាន​អ្នក​ឃើ​ញ​ឬ​លួច​រត់ឡើង​ដីគោក​ ។​

​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទាសករ​ទាំងនោះ​ត្រូវ​បង្ខំ​ឲ្យ​ធ្វើការ​ហួសកម្លាំង​ហើយ​ឲ្យ​ប្រើប្រាស់​គ្រឿងញៀន​ ដើម្បី​ឲ្យ​ធ្វើការ​បាន​ទាំង​យប់​ទាំង​ថ្ងៃ​ ៕

fishing_slaves.55102ca5237f3

ប្រែសម្រួល៖ ម៉ែវ សាធី

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print