ថាមពលនុយក្លេអ៊ែរមានភាពគ្រោះថ្នាក់សម្រាប់មនុស្សតែមានសារសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច

ចែករំលែក៖

ក្រោយពេលមានហេតុការណ៍រញ្ជួយដីជាបន្តបន្ទាប់បានធ្វើឲ្យពលរដ្ឋរស់នៅក្នុងប្រទេសដែលមានថាមពលបរមាណូបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ដោយសារតែបើមានគ្រោះថ្នាក់កើតឡើងជាយថាហេតុនោះ នឹងបែកធ្លាយសារធាតុវិទ្យុសកម្មធ្វើឲ្យប៉ះពាល់ខ្លាំងជាង គ្រោះធម្មជាតិទៅទៀត។

ថាមពលបរមាណូអគ្គិសនីមានសារសំខាន់បំផុតសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចជាតិ ដោយថាមពលអគ្គិសនីបរមាណូ អាចជួយសន្សំសំចៃថវិកា ព្រមទាំងជួយកាត់បន្ថយការបញ្ចេញឧស្ម័នពុលទៅ ក្នុងបរិយាកាស។ ទាំងនោះហើយបានធ្វើឱ្យប្រទេសជាច្រើនចាំបាច់ត្រូវតែខិតខំពង្រីកវិស័យអគ្គិសនីនៅក្នុងប្រទេសរបស់ ខ្លួន។

ប្រទេសកំពុងអភិវឌ្ឍន៍ដូចជាឥណ្ឌា ត្រូវការជាចាំបាច់បរមាណូអគ្គិសនី។ ក្រោយទទួលបានជោគជ័យក្នុងការសាង សង់រោងចក្រអគ្គិសនីដើរដោយថាមពលបរមាណូ Kudankulam ក្នុងតំបន់ Tamil Nadu រដ្ឋាភិបាលឥណ្ឌាមានគម្រោងសាងសង់បន្ថែមមួយទៀតដើម្បីបម្រើសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋក្នុងពេលដែលពលរដ្ឋឥណ្ឌាជាងពាក់កណ្ដាលនៅតំបន់ជនបទគ្មានអគ្គិសនី ប្រើប្រាស់ឡើយ។

ឥណ្ឌានិងរុស្ស៊ីកំពុងតែជំរុញគម្រោងសាងសង់រោងចក្រអគ្គិសនីទី២នៅក្នុងរដ្ឋ Ahdhra Pradesh វិញ ដោយការសាងសង់នៅក្នុងតំបន់ Haripur ត្រូវជំទាស់ពីប្រជាពលរដ្ឋរស់នៅទីនោះ ។

រដ្ឋមន្ដ្រីក្រសួងថាមពលឥណ្ឌាបានឱ្យដឹងថា ការចរចារវាងមន្ដ្រីរដ្ឋាភិបាលនឹងមន្រ្តី នៅក្នុងរដ្ឋ Ahdhra Pradesh ទទួលបានជោគជ័យ។ ក្រៅពីនេះគម្រោងសាង សង់រោងចក្រអគ្គិសនីនៅក្នុងស្រុក Srikakulam រដ្ឋ Ahdhra Pradesh សាងសង់ ឡើងដោយក្រុមហ៊ុនអាមេរិក General Electrichas ។

តម្រូវការថាមពលអគ្គិសនីជាការចាំបាច់បំផុតសម្រាប់ប្រទេសឥណ្ឌា ពិសេសនៅក្នុងរដូវក្ដៅពលរដ្ឋឥណ្ឌាភាគច្រើន ត្រូវការអគ្គិសនីសម្រាប់ប្រើប្រាស់ម៉ាស៊ីនត្រជាក់ក៏ដូចជាការងារផ្សេងៗរបស់ពលរដ្ឋសម្រាប់អាជីវកម្មនៅក្នុងគ្រួសារ ។

ចំពោះជប៉ុនវិញក៏ដូច្នេះដែរ ដើម្បីធ្វើឱ្យសេដ្ឋកិច្ចរបស់ខ្លួនកាន់តែរីកចម្រើន អាចដណ្ដើមឋានៈមហាអំណាចសេដ្ឋកិច្ចទី២លើពិភពលោកមកវិញ ជប៉ុនត្រូវតែ បង្កើនការប្រើប្រាស់ថាមពលបរមាណូអគ្គិសនីធ្វើឱ្យតម្លៃថាមពលចុះថោក ជួយដល់ក្រុមហ៊ុនតូច និងល្មមអាច ដំណើរការបានចំណេញ។ ទាំងនោះហើយបានជាជប៉ុនចាត់ទុកថា ថាមពលបរមាណូមានសារសំខាន់ យ៉ាងខ្លាំង។បើទោះជាមតិសាធារណៈ ភាគច្រើនប្រឆាំង ហើយក្រុមបាតុករបានប្រមូលផ្ដុំគ្នានៅមុខមជ្ឈមណ្ឌលនុយក្លេអ៊ែរ និង មុខភូមិគ្រឹះនាយករដ្ឋមន្ដ្រីក៏ដោយក៏ មិនមែនជាឧបសគ្គអ្វីសម្រាប់ជប៉ុនដែរ។

នៅថ្ងៃអង្គារ ទី១៩ ខែមេសានេះ មជ្ឈមណ្ឌលអគ្គិសនី ដើរដោយថាមពលនុយក្លេអ៊ែរ បានចាប់ផ្ដើមដំណើរការឡើងវិញ ជាលើកដំបូងបន្ទាប់ ពីត្រូវបានបញ្ឈប់ទាំងស្រុងអស់រយៈពេលជិតពីរឆ្នាំមក។ មជ្ឈមណ្ឌលនុយក្លេអ៊ែរសិនដោយ ស្ថិតនៅឆ្ងាយជាងគេបំផុតពីទីក្រុងតូក្យូ។ សម្រាប់រដ្ឋាភិបាលជប៉ុន សុវត្ថិភាពនុយក្លេអ៊ែរ ដែលជាអាទិភាពចម្បងត្រូវបានធានាហើយដូច្នេះត្រូវ តែផ្ដល់សន្ទុះថ្មីដល់ឧស្សាហកម្មនេះ។

ជប៉ុនបានសន្យាធ្វើគ្រប់យ៉ាង ដើម្បីកុំឱ្យពិភពលោកស្គាល់គ្រោះមហន្ដរាយនុយក្លេអ៊ែរដូចជប៉ុន កាលពី៧០ឆ្នាំមុននិងដើម្បីឱ្យពិភពលោកគ្មានអាវុធនុយ ក្លេអ៊ែរ។ តែដោយជប៉ុនជាប្រទេសខ្សត់ ខ្សោយខ្វះធនធានធម្មជាតិខ្លាំងសម្រាប់ ផលិតថាមពល ជប៉ុនត្រូវការខ្លាំងថាមពលនុយក្លេអ៊ែរ។ ដូច្នេះជប៉ុនត្រូវការ អភិវឌ្ឍនិងការពារថាមពលបានមកពីនុយក្លេអ៊ែរ ឬហៅនុយក្លេអ៊ែរស៊ីវិល។

ការផ្ដល់សន្ទុះថ្មីដល់ឧស្សាហកម្មនុយក្លេអ៊ែរជាប្រការដ៏ចាំបាច់បំផុតសម្រាប់ជប៉ុនសម្រាប់រដ្ឋាភិបាលលោក ស៊ីនហ្សូ អាបេ ដាក់ដំណើរការមជ្ឈមណ្ឌលអគ្គិសនី ដើរដោយនុយក្លេអ៊ែរឡើងវិញ នេះ ដើម្បីកាត់បន្ថយចំណាយដ៏មហាសាលរបស់ជប៉ុន ទិញធនធានធម្មជាតិ ពីបរទេសក្នុងបរិមាណច្រើន សម្រាប់យកមកបំប៉នសេចក្ដីត្រូវការផ្នែកថាមពលរបស់ប្រទេស។ ក្នុងរយៈពេលពីរឆ្នាំដែលគ្មានថាមពលនុយក្លេអ៊ែរនេះ ជប៉ុន បានចំណាយទិញប្រេង-ឧស្ម័នក៏ច្រើន ឯតម្លៃអគ្គិសនីក៏ឡើងថ្លៃខ្លាំងទៀត។

បើតាមអ្នកឆ្លើយឆ្លងព័ត៌មានរបស់វិទ្យុបារាំង ប្រចាំទីក្រុងតូក្យូបានឲ្យដឹងថា តម្លៃភ្លើងបានឡើង ប្រមាណ៣០ភាគរយចំពោះតម្លៃលក់ រាយតាមផ្ទះ និងឡើងដល់ទៅ៣៥៥នៅតាមរោងចក្រ ដែលធ្វើឱ្យក្រុមហ៊ុនខ្លះ សុខចិត្ដប្ដូរទីតាំងទៅប្រទេសផ្សេងដែលមានថាមពលថោកជាងជប៉ុន។ ចំណាយ ផ្នែកថាមពលនេះបានបន្ទច់បង្អាក់កំណើនសេដ្ឋកិច្ចជាតិ។

ប្រកបដោយមោទនភាពផងនោះ គឺជប៉ុនអាចនឹងក្លាយទៅជាអ្នកជំនាញផ្នែកបច្ចេកវិទ្យានុយក្លេអ៊ែរ។ បន្ទាប់ពីរងគ្រោះ មហន្ដរាយនៅហ្វូគូស៊ីម៉ាមក ជប៉ុនបានកំណត់បទដ្ឋានសុវត្ថិភាពនុយក្លេអ៊ែរ យ៉ាងតឹងតែងបំផុតជាងគេនៅលើពិភពលោក។ អាជ្ញាធរឯករាជ្យថ្មីទទួលបន្ទុក ត្រួតពិនិត្យសុវត្ថិភាពនុយក្លេអ៊ែរ បានអះអាងថា ជប៉ុនគ្មានថ្ងៃស្គាល់គ្រោះមហន្ដ រាយនុយក្លេអ៊ែរដូចហ្វូគូស៊ីម៉ាទៀតទេ។មជ្ឈមណ្ឌលនុយក្លេអ៊ែរ សិនដាយ ដែល មានទីតាំងនៅក្នុងតំបន់ភ្នំភ្លើង ទើបអាចចាប់ដំណើរការជាថ្មីនៅថ្ងៃនេះ ក៏ព្រោះតែត្រូវឆ្លងកាត់វិញ្ញាសាសុវត្ថិភាពគ្រប់បែបយ៉ាងទាំងអស់។

នៅប្រទេសជប៉ុនផ្អាកមជ្ឈមណ្ឌលនុយក្លេអ៊ែរទាំង ស្រុងនោះ គឺជប៉ុនមិនខ្វះថាមពលសម្រាប់បំប៉នសេដ្ឋកិច្ចនិងជីវភាពរស់ នៅប្រចាំថ្ងៃរបស់ពលរដ្ឋទេ។ ជប៉ុនបានងាកទៅទាញថាមពលអគ្គិសនីពី មជ្ឈមណ្ឌលដើរដោយធ្យូងថ្ម ដែលបំពុលបរិស្ថានយ៉ាងខ្លាំង មកបម្រើសេចក្ដី ត្រូវការដល់(៩១.១៥ភាគរយ) និងមជ្ឈមណ្ឌលដើរដោយកម្ដៅ៨.៥៥ភាគរយ និងថាមពល មិនចេះរីងស្ងួត (ថាមពលព្រះអាទិត្យ ខ្យល់។ល។)០.៣៥៥ភាគរយ។

ប៉ុន្ដែគេមិនទាន់អាចដឹងដោយច្បាស់លាស់អំពីចំនួនមជ្ឈមណ្ឌលនុយក្លេអ៊ែរដែលជប៉ុនចង់ឱ្យដំណើរការឡើងវិញនោះ ទេ។ ជាសរុប និងដោយមិនរាប់អំពីម៉ាស៊ីនប្រតិករនុយក្លេអ៊ែរទាំង៦ នៅហ្វូគូ ស៊ីម៉ា ដាយឈី ជប៉ុនមានមជ្ឈមណ្ឌលអគ្គិសនីនុយក្លេអ៊ែរ ៤៨ ក្នុងនោះមាន៥ យ៉ាងតិច នឹងត្រូវរំលាយចោល។

ក្រោយមហន្ដរាយនៅហ្វូគីស៊ីម៉ា ជប៉ុនក៏បានចាប់ផ្ដើមគិតគូរ ស្វែងរកថាមពលមិនចេះរីកស្ងួតដែរ។ ថ្វីបើ ក្រុមហ៊ុនអគ្គិសនី មិនខ្វល់ខ្វាយនឹងថាមពលព្រះអាទិត្យក្ដី ក៏ជប៉ុនមិនធ្វេស ប្រហែសក្នុងការអភិវឌ្ឍថាមពលគ្មានផ្សែងមិនចេះរីងស្ងួតឱ្យមានសក្ដានុពលដល់៥៦៥នៃតម្រូវការផ្នែកអគ្គិសនីចាប់ពីឆ្នាំ២០៣០ទៅ។

សារសំខាន់របស់ថាមពលនុយក្លេអ៊ែរ បានជាប្រទេសអ៊ីរ៉ង់ និងប្រទេសមួយចំនួនទៀតខិតខំពង្រឹងវិស័យនោះដើម្បីជួយសេដ្ឋកិច្ចរបស់ខ្លួនឱ្យកាន់តែប្រសើរថែមទៀត បំពេញតាមតម្រូវការរបស់ពលរដ្ឋ ៕

41462

maxresdefault

ប្រែសម្រួល៖ ម៉ែវសាធី

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print