គណៈបញ្ជាការឯកភាពខណ្ឌទួលគោកចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីក្នុងមូលដ្ឋានផ្សារដើមគរ​ និងឃាត់ខ្លួនមនុស្ស២នាក់

ចែករំលែក៖

ភ្នំពេញ៖​ អាជ្ញាធរខណ្ឌទួលគោក​ ដឹកនាំដោយគណៈបញ្ជាការឯកភាព​ ចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីមួយកន្លែងក្នុងមូលដ្ឋានសង្កាត់ផ្សារដើមគរ ដែលលួចបង្កប់យូរហើយ​ជាលទ្ធផលសមត្ថកិច្ចដកហូតវត្ថុតាងជាក់ស្តែងមានទូរហ្គេម​បាញ់ត្រីចំនួន២ទូរ និងទូរហ្គេបៀរខូចចំនួន៧ទូរ ដោយឃាត់ខ្លួនមនុស្សប្រុសស្រី២នាក់មកអប់រំធ្វើកិច្ចសន្យាផងដែរ​ ។

ករណីចុះប្រតិបត្តិការនេះ​ បានធ្វើឡើងនៅវេលាម៉ោង១២នឹង៣០នាទីថ្ងៃទី២០ ខែមេសាឆ្នាំ២០១៦ នៅចំណុចផ្ទះលេខ១០BEoផ្លូវលេខ៣៣៦សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ​ ។

តាមប្រភពព័ត៍មានពី​ លោក សាំង សុភៈវិចត្រអភិបាលរងខណ្ឌទួលគោក​ បានឲ្យដឹងថា បន្ទាប់ពីលោកឯក ឃុនឌឿន អភិបាលនៃគណះអភិបាលខណ្ឌទួលគោក បានដាក់បទបញ្ជាឲ្យបង្ក្រាបល្បែងហ្គេមសីុសងទាំងអស់ក្នុងមូលដ្ឋានខណ្ឌទួលគោក ដេីម្បីទប់ស្កាត់បទល្មើស និងភូមិ ឃុំ មានសុវត្តិភាព ទើបលោកបានដឹកនាំកម្លាំងចុះសើុបអង្កេតដឹងថាមានទូរហ្គេមបាញ់ត្រីជាច្រើនទូរដែលបើកលេងដោយមិនខ្លាចញញ្ញើតសមត្ថកិច្ច ទើបលោកដឹកនាំ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រី ចុះមកត្រួតពិនិត្យមើលជាក់ស្តែង ដោយដកហូតវត្ថុងតាងមាន ទូរហ្គេមបាញ់ត្រីចំនួន១ទូរ និងទូរហ្គេបៀរខូចចំនួន៧ទូរ រួមនិងមេការប្រុសស្រី២នាក់​ យកមកសាលាខណ្ឌទួលគោក​ ដើម្បីធ្វើការអប់រំនិងធ្វើកច្ចិសន្យាឲ្យឈប់បើកល្បែងតទៅទៀត​ ហើយទីតាំងខាងលើនេះត្រូវបានអាជ្ញាធរចាក់សោរបិទទ្វារផងដែរ​ ។

ក្រោយប្រតិបត្តិការវត្ថុតាង​ដែលដកហូតបាននោះ​ ត្រូវសមត្ថកិច្ចនាំយកមកសាកសួរនៅសាលាខណ្ឌទួលគោក រងចាំធ្វើពិធីវាយកំទ្ទេចតាមក្រោយទៀត ៕

image image image image

ស​ ដារ៉ា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print