ប្រយុទ្ធនឹងភេរវកម្មជាប្រធានបទសំខាន់ នៅក្នុងជំនួបជាមួយប្រធានាធិបតីបារាំង

ចែករំលែក៖

បន្ទាប់ពីលីបង់លោកប្រធានាធិបតី បារាំងបានទៅដល់ទីក្រុងCaroប្រទេសអេហ្ស៊ីបនៅថ្ងៃទី១៨ ខែមេសា។ ក្នុងកិច្ច ពិភាក្សាជាមួយប្រធានាធិបតីអេហ្ស៊ីប លោកហ្វ្រង់ស័រ ហូលឡង់ បានលើកឡើងពី សហប្រតិបត្តិជាមួយអេហ្ស៊ីបនៅក្នុងយុទ្ធសាស្ត្រកម្ទេចបណ្តាញក្រុមជីហាដអ៊ិស្លាមជ្រុលនិយម ព្រមទាំងតួនាទី របស់អេហ្ស៊ីប ក្នុងការជួយជ្រោមជ្រែងដល់ប្រទេសលីប៊ី ឲ្យឆាប់វិលត្រលប់មករកសន្តិភាពឡើងវិញ។

ស្ថិរភាពសន្តិភាពនៅតំបន់ដើមបូព៌ាគឺជាចំណុចធំៗដែលលោកហ្រ្វង់ស័រ ហូលឡង់ បានលើកយកមកពិភាក្សាជាមួយនឹងប្រធានាធិបតីអេហ្ស៊ីបលោកអាប់ឌែល ហ្វាតា អាល់ ស៊ីស៊ី។ សង្រ្គាមនៅស៊ីរីការគំរាម កំហែងរបស់ពួកអិុស្លាមជ្រុលនិយមនៅលីប៊ី ទាំងនេះគឺបារាំងត្រូវការការចូលរួមដោះស្រាយរបស់អេហ្ស៊ីប ដែលកន្លងមកតែងតែជាដែនដីស្នូលនៃចលនាមនោគមន៍វិជ្ជាអិស្លាម។

ក៏ប៉ុន្តែទន្ទឹមគ្នានេះរដ្ឋាភិបាលអេហ្ស៊ីបបច្ចុប្បន្នដែលដឹកនាំដោយលោកអាល់ស៊ីស៊ី ក៏មិនរួចខ្លួនពីការរិះគន់ប៉ុន្មានដែរ ដោយ សារតែរដ្ឋាភិបាលនេះបានប្រើធម៌ក្តៅជ្រុល ហួសហេតុដើម្បីបំបិទសំឡេងប្រឆាំងតវ៉ា ដោយយកលេសថាដើម្បីរក្សាសុខសន្តិភាព និងកម្ទេចបណ្តាញភេរវកម្ម។

បញ្ហាសិទ្ធិមនុស្សការប្រើអំណាចផ្តាច់ការរបស់រដ្ឋាភិបាលអេហ្ស៊ីបត្រូវបានលោក ហ្វ្រង់ស័រ ហូលឡង់ អះអាងថា លោកបាន ពិភាក្សាជាមួយភាគីអេហ្ស៊ីប។ លោកហូល ឡង់បានពោលថា ការគោរពសិទ្ធិមនុស្ស មិនមែនជាការរារាំងទេតែជាវិធីមួយនៃការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មដរាបណា សន្តិសុខត្រូវបានធានាទាំងស្រុង។ សន្តិ សុខគឺផ្តើមចេញពីសន្តិសុខផ្លូវកាយ និងផ្លូវ ច្បាប់តាមរយៈការកសាងប្រព័ន្ធតុលាការ មានឯករាជ្យអាចដោះស្រាយជម្លោះដោយយុត្តិធម៌។ ស្របពេលជាមួយគ្នានេះ លោកហូលឡង់បានលើកឡើងផងដែរអំពីករណី ជនជាតិបារាំងមួយចំនួន ដែលត្រូវជាប់ឃុំ ក្នុងប្រទេសអេហ្ស៊ីបក្រោមរូបភាពបទ ចោទប្រកាសផ្សេងៗ ទាក់ទងនឹងអំពើភេរវកម្ម៕

2016-635936518396577344-657

ប្រែសម្រួល៖ ម៉ែវ សាធី

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print