ជនមួយក្រុមប្រើហឹង្សាលើជនរងគ្រោះម្នាក់របួសធ្ងន់​ ហើយព្យាយាមរត់គេច​ ត្រូវសមត្ថកិច្ចចាប់ខ្លួនបានម្នាក់

ចែករំលែក៖

ភ្នំពេញៈ​ មានករណីហឹង្សាដោយចេតនាមួយបានកើតឡើងកាលពីវេលាម៉ោង១៨,៣០នាទី ថ្ងៃទី២០​ ខែមេសា​ ឆ្នាំ២០១៦ត្រង់ចំណុចក្រុុម៨ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក​ បង្កឡើងជនសង្យ័យមួយក្រុមមានគ្នាប្រហែល១០នាក់ តែសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់ ឈ្មោះ ហួង គឹមហុងភេទប្រុស អាយុ២១ឆ្នាំ មុខរបរសិស្ស ទីលំនៅ ក្រុម ៧ ភូុមិ១ សង្កាត់ជ្រោយចង្វារ ជាបក្សពួកក្រុមជនបង្ក។

​ សមត្ថកិច្ចទទួលជនដៃដល់ឈ្មោះ ដា ភេទប្រុស អាយុប្រហែល២០ឆ្នាំ មិនស្គាល់ទីលំនៅ (គេចខ្លួន) ។ ជនរងគ្រោះឈ្មោះ សើរ រ៉ូហ្វាត ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ បុគ្គលឹកក្រុមហ៊ុនប្រហិត ទីលំនៅផ្ទះលេខ ៣៩៥ ក្រុម ៤ ភូមិ ៣ សង្កាត់ច្រាំងចំរេះ ១ ។ សមត្ថកិច្ចបានបន្តថាៈ​ មុនពេលកើតហេតុ ជនសង្ស័យបាននាំគ្នាផឹកស៊ីនៅចំណុចក្រុម៧ ភូមិឡកំបោរ ក្រោយពីផឹកស៊ីរួច បានចេញដំណើរទៅ ជួបជនរងគ្រោះតាមផ្លូវ ឈ្មោះដា ជាជនដៃដល់បានវាយទៅលើជនរងគ្រោះបណ្តាលឲ្យបែកពីក្រោយ បច្ចុប្បន្នសំរាកព្យាបាលនៅពេទ្យលោកសង្ឃ ។ ចំពោះមុខសមត្ថកិច្ចកំពុងកសាងសំណុំរឿងតាមនីតិវិធីច្បាប់ និងបន្តការស្រាវជ្រាវរកបក្សពួក៕​

image

ដោយ​ សុខ​ ខេមរា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print