កាប់បំផ្លាញព្រៃលិចទឹកបម្រុងប​ង្កើតបទល្មើសនេសាទ នាពេលទឹកឡើងសង្ស័យមានការបើកភ្លើងខៀវពីជំនាញពាក់ព័ន្ធ?

ចែករំលែក៖

ខេត្តពោធិ៍សាត់៖​ ប្រភពពត៌មានពីប្រជានេសាទផ្ទះផែបណ្ដែតទឹកលើផ្ទៃបឹងទន្លេសាប​ ស្ថិតក្នុងភូមិកោះក្អែក​ ឃុំរាំងទិល​ ស្រុកកណ្ដៀង​ ខេត្តពោធិយសាត់រាយការណ៏មកថាៈ​ មានជន១ក្រុមឃុបឃិតគ្នាកាប់ដុតបំផ្លាញព្រៃលិចទឹក​ ដែលគេសង្ស័យថាការកាប់ដុតនេះសម្រាប់បំរ៉ុងទុកជាកន្លងបទល្មើសនេសាទ​ ប្រភេទឧបករណ៏រួមផ្សំហៅ(ប)ហើយមានការអនុញាតិពីមន្រ្តីជំនាញពាក់ព័ន្ធទើបធ្វើទៅបាន។​
​ប្រភពខាងលើបន្តថាៈ​ ទីតាំងដែលក្រុមទាំងនោះកំពុងធ្វើសកម្មភាពសព្វថ្ងៃនេះ​ នៅចំណុចផ្លូវកាត់ភូមិកោះក្អែក(ក្រឡុកក្ដាន់)​ ស្ថិតក្នុងភូមិកោះក្អែក​ ឃុំរាំងទិល​ ស្រុកកណ្ដៀង​ ខេត្តពោធិ៍សាត់។​ ជនក្រុមទាំងនោះគេស្គាល់ច្បាស់សុទ្ធជាមុខសញ្ញាប្រព្រឹត្តបទល្មើសនេសាទគ្រប់រដូវ​ ដោយប្រើប្រាស់ឧបករណ៏រួមផ្សំដូចជាសាច់អួន​ បង្គោលឈើរឺឫស្សី​ ហៅ(ប)​ ដែលក្រុមនេះគេដឹងថាមកពីស្រុកជីក្រែង​ ខេត្តសៀមរាប​ ហើយការដែលពួកគេធ្វើបែបនេះទៅបាននោះគឺដោយ​សារមានមេកញ្រ្ចែងជាអ្នកប្រមូលទិញផលនេសាទ​ ចេញមុខធានារ៉ាប់រងទំនាក់ទំនងជាមួយស្ថាប័នពាក់ព័ន្ធនិងជួយលុយកាក់ទៀតផង​ ហើយថៅកែនៅពីក្រោយខ្នងនោះឮគេថាឈ្មោះ​ ពងទា​ គាត់ជាអ្នកប្រមូលទិញទាំងអស់មិនថាត្រីឫសត្វអ្វីនោះឡើយ​ ហើយឮគេថាគាត់នៅឯភូមិព្រែកត្របែក​ ឃុំកញ្ជរ​ ស្រុកកណ្ដៀង​ ខត្តពោធិ៍សាត់​។​ ប្រភពដដែលបន្តទៀតថាការកាប់ដុតបំផ្លាញព្រៃលិចទឹក​ ដើម្បីបំរ៉ុងបង្កើតបទ​ល្មើសនេសាទខាងលើនេះ​ មិនមែនមានតែ១ក្រុមនេះទេគឺមានក្រុមផ្សេង១ទៀតកំពុងធ្វើសកម្មភាពរាលថ្ងៃនៅក្បែនោះដែរ។​
​ពាក់ព័ន្ធករណីក្រុមជនឃុបឃិតគ្នាកាប់ដុតបំផ្លាញព្រៃលិចទឹក​ ដើម្បីបំរ៉ុងទុកប្រព្រិត្តបទល្មើសផ្សេងមួយទៀតខាងលើនេះលោក​ ជុំ​ ពៅ​ (ជនជាតិវៀតណាម)ស្នាក់នៅភូមិកោះក្អែក​ ឃុំរាំងទិល​ ស្រុកកណ្ដៀង​ ហើយគេយកមកបន្តុបធ្វើជាប្រធានសហគមន៍នេសាទភូមិកោះក្អែកនោះ​ បានប្រាប់​ នគរដ្រេហ្គន​ តាមទូស័ព្ទនៅរសៀលថ្ងៃទី២០​ ខែមេសានេះថាបញ្ហាហ្នឹងលោកមិនដឹងទេតែសន្យាថានិងស្រាវជ្រាវ​ ដោយឡែកលោក​ ភុន​ វណ្ណា​ នាយសង្កាត់រដ្ឋបាលជលផលកណ្ដៀងនិងប្រធានប្រចាំការយាមកាមការពារ​(អតីតឡូត៍នេសាទលេខ៦)បានបញ្ជាក់ឲ្យដឹងតាមទូរស័ព្ទដែរថាករណីនឹងនាពេលថ្មីៗនេះមានអ្នករាយការណ៏ប្រាប់ដែរតែលោករវល់ពេក​ ប៉ុន្តេសន្យាថាខាងស្អែកថ្ងៃទី២២​ លោកនិងចុះអនុវត្តរឿងនេះ​ បើមានការប្រែព្រួលនិងប្រាប់មកវិញ។​
​ពាក់ព័ន្ធនិងការលើកឡើងអំពីការរិះគនពីសំណាក់ប្រជានេសាទថា​ករណីខាងលើនេះ​ មានការជាប់ជំពាក់វាក់វិននិងឈ្មោះ​ពងទានៅពីក្រោយនោះ​ នគរដ្រេហ្គនយើងមិនអាចស្វែងរក​ ដើម្បីសុំការពន្យល់បន្ថែមអំពីរឿងរាវនេះបាននោះទេ៕​

dav
dav
dav
dav
dav
dav
dav
dav
dav
dav
dav
dav
dav
dav
sdr
sdr

ដោយៈ​ ប៉ឹម ពិន

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print