នាយប៉ុស្តិ៍គីឡូម៉ែត្រលេខ៦​ថ្លើមធំដោះលែងជនសង្ស័យជាចោរលួចទុយោទឹកពីរនាក់ធ្វើអោយ មានការរិះគន់ពីប្រជាពលរដ្ធ

ចែករំលែក៖

ភ្នំពេញៈ លោក ថន ប៊ុនថា នាយប៉ុស្តិ៏គីឡូម៉ែត្រលេខ៦​ បាន រងនូវការរិះគន់យ៉ាងខ្លាំងពីប្រជាពលរដ្ឋបន្ទាប់ពីលោកបានធ្វើការដោះលែងជនសង្ស័យ២នាក់ដែលបានចូលលួចកែងទុយោទឹកនៅក្នុងបុរីល្អពេញចិត្ត កាលពីវេលាម៉ោង២រំលងអធ្រាតឈានចូលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិក្រោលគោល សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។​បើតាមប្រភពពត័មានពីកន្លែងកើតហេតុបានអោយដឹងថា៖មុនពេលកើតហេតុកម្លាំងប៉ុស្តិ៏ឬស្សីកែវនឹងប្រជាការពារសង្កាត់បានជិះល្បាតនៅក្នុងមូលដ្ឋានលុះមកដល់ចំណុចកើតហេតុស្រាប់តែឃើញមានជនសង្ស័យម្នាក់បានឈប់ម៉ូតូម៉ាកសង់សេ125 ពណ៌ខ្មៅ ហើយអង្គុយនៅលើម៉ូតូមុខបុរីល្អពេញចិត្តដោយមានការសង្ស័យកម្លាំងសមត្ថកិច្ចបុស្តិ៏ឬស្សីកែវនិងប្រជាការពារបានឈប់ហើយចាំលបមើល​ ស្រាប់តែមួយសន្ទុះក្រោយមកឃើញជនសង្ស័យម្នាក់ទៀតបានលីការ៉ុងសមួយចេញពីការដ្ឋានឃើញបែបនេះកម្លាំងសមត្ថកិច្ចប៉ុស្តិ៏ឬស្សីកែវនឹងប្រជាការពារបានធ្វើការឃាត់ហើយក៏ឆែកឆេរមើលនៅក្នុងការ៉ុងសនោះស្រាប់តែឃើញមានកែងទុយោជាច្រើនកំណាត់ទើបសមត្ថកិច្ចបានធ្វើការ
ឃាត់ខ្លួនតែម្ដងដោយសារកន្លែងកើតហេតុជាមូលដ្ឋានរបស់សង្កាត់គីឡូម៉ែលេខ៦ដែលមានព្រំប្រទល់ជាប់នឹងសង្កាត់ឬស្សីកែវទើបសមត្ថកិច្ចបានប្រគល់ជនសង្ស័យទាំង២នាក់នោះរួទាំងវត្ថុត្តាងអោយទៅសមត្កិច្ចប៉ុស្តិ៏គីឡូម៉ែត្រលេខ៦ដើម្បីចាត់ការតាមច្បាប់។ប៉ុន្តែអ្វីដែលធ្វើអោយប្រជាពលរដ្ឋក្នុងសង្កាត់គីឡូម៉ែត្រលេខ៦មានការសោកស្ដាយយ៉ាងខ្លាំងនោះគឺជនសង្ស័យពីរនាក់ដែលត្រូវបានគេចាប់យកមកអោយនោះត្រូវបានលោក ថន ប៊ុនថានាយប៉ុស្តិ៏គីឡូម៉ែត្រលេខ៦​ ធ្វើការដោះលែងអោយមានសេរីភាពវិញធ្វើប្រងើយ។​ ពាក់ព័ន្ទនឹងមូលហេតុដែលប្រជាពលរដ្ឋបានចោទប្រកាន់លោកនាយប៉ុស្តិ៏គីឡូម៉ែត្រលេខ៦បានដោះលែងជនសង្ស័យ២នាក់អោយមានសេរីភាពនោះត្រូវបានលោក ថន ប៊ុនថា នាយប៉ុស្តិ៏គីឡូម៉ែត្រលេខ៦ឆ្លើយបំភ្លើថា៖ ករណីខាងលើនេះមិនមែនជាការពិតទេ តាមការពិតមូលហេតុដែលលោកបានដោះលែងជនសង្ស័យ២នាក់អោយមានសេរីភាពវិញនោះគឺដោយសារម្ចាស់ការដ្ឋានមិនបានធ្វើការប្ដឹងផ្ដល់ម្យ៉ាងវិញទៀតជនសង្ស័យទាំង២នាក់នោះជាមេជាងម៉ៅការនៅទីនោះស្រាប់ផងគ្រាន់តែអោយសមត្ថកិច្ចធ្វើការអប់រំណែនាំតែប៉ុណ្ណោះ។ ចំណែកលោកនាយរងប៉ុស្តិ៏គីឡូម៉ែត្រលេខ៦បានអោយដឹងថា៖លោកក៏មិនដឹងពីមូលហេតុអ្វីបានជាលោកមេប៉ុស្តិដោះលែងជនសង្ស័យ២នាក់នោះដែរហើយជាថ្នូរនឹងទឹកប្រាក់ប៉ុន្មាននោះក៏លោកមិនដឹងដែរគឺដឹងត្រឹមថា៖
លោកនាយប៉ុស្តិបានអោយលុយលោកតែ5ដុល្លាតែប៉ុណ្ណោះ។ ទង្វើបែបនេះធ្វើអោយប្រជាពលរដ្ឋមានការសោកស្ដាយយ៉ាងខ្លាំងចំពោះលោក ថន ប៊ុនថានាយប៉ុស្តិ៏គីឡូម៉ែត្រលេខ៦ដែលហាក់បីដូចជាអសមត្ថភាពក្នុងការការពារសុវត្ថិភាពជូនប្រជាពលរដ្ឋមិនតែប៉ុណ្ណោះទេលោកមេប៉ុស្តិ៏រូបនោះសប្បូររឿងអាស្រូវច្រើនទៀតផង។ប្រជាពលរដ្ឋសំណូមពរដល់លោកអធិការមេត្តាជួយដុះក្អែលលោកមេប៉ុស្តិ៏រូបនោះខ្លះផងកុំចាំតែទទួលផលស្រាប់ៗពេក៕​

image image image image image image

សុខ​ ខេមរា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print