អតីតអ្នកថតរូបនៅមន្ទីរសន្តិសុខស-២១ លោក ញ៉ែម អេន បានថ្លែងប្រាប់អង្គជំនុំជម្រះសាលាដំបូង

ចែករំលែក៖

ភ្នំពេញៈ អតីតអ្នកថតរូបនៅមន្ទីរសន្តិសុខស-២១ លោក ញ៉ែម អេន បានថ្លែងប្រាប់អង្គជំនុំជម្រះសាលាដំបូងនៅ
ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦ ថាអ្នកដែលមានឥទ្ធិពលនៅក្នុងការចេញបញ្ជាឱ្យបោសសម្អាតខ្មាំងគឺមានមេដឹកនាំ
ខ្មែរក្រហមចំនួនបីរូបគឺ ប៉ុល ពត នួន ជា និងសុន សេន តាម៉ុក ហើយខ្មាំងដែលត្រូវកម្ចាត់ គឺជាខ្មាំងដែលជាទីភ្នាក់
ងារសេអ៊ីអា ទីភ្នាក់ងារកាហ្សេបេរបស់សូវៀត និងភ្នាក់ងារវៀតណាម និងកម្ចាត់ខ្មាំងបង្កប់ស៊ីរូងផ្ទៃក្នុង។ លោកថា មេដឹកនាំទាំងនេះបានរួមសហការគ្នាក្នុងការគ្រប់គ្រងសន្តិសុខ។ ប៉ុន្តែលោកថាលោកខៀវ សំផន មិនពាក់ព័ន្ធនឹង បញ្ហានេះទេ។ លោក ញ៉ែម អេនគឺជាសាក្សីថ្មីមួយរូបទៀត ដែលត្រូវបានកោះហៅមកផ្តល់សក្ខីកម្មទាក់ទងនឹង
អង្គហេតុមន្ទីរសន្តិសុខ ស-២១ ចាប់តាំងពីថ្ងៃទី១៩ ខែមេសាមក ហើយសក្ខីកម្មរបស់លោកនឹងត្រូវធ្វើបន្តនៅថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០១៦។
នៅអំឡុងនៃការផ្តល់សក្ខីកម្មនៅថ្អៃទី២០ ខែមេសា លោក ញ៉ែម អេន បានថ្លែងថារៀបរាប់ពីតួនាទីរបស់
គាត់ជាអ្នកថតរូប ហើយលោកបានបញ្ជាក់ប្រាប់អង្គជំនុំជម្រះថា អ្នកដែលត្រូវកម្ទេចរួមមានកម្មាភិបាលជាន់ខ្ពស់
មួយចំនួន ដែលចាប់ខ្លួនពីតំបន់នានាក្នុងប្រទេសកម្ពុជាដែលគេសង្ស័យថាជាខ្មាំងស៊ីរូងផ្ទៃក្នុង។ បើតាមសាក្សី ចាប់តាំងពីឡើងកាន់អំណាចនៅថ្ងៃទី១៧ ខែមេសា ប៉ុល ពត តែងតែនិយាយពីការបោសសម្អាតខ្មាំងនៅតាមកិច្ច
ប្រជុំ និងបានផ្សាយតាមវិទ្យុផង ដែរ។ លោក ញ៉ែម អេន បានថ្លែងថានៅពេលដែលមានការបោសសម្អាតនៅតាម
ភូមិភាគផ្សេងៗ ខ្មែរក្រហមបាន បញ្ជូនកម្មាភិបាលពីភូមិភាគនិរតីដែលគ្រប់គ្រងដោយតាម៉ុក ទៅជំនួសអ្នកដែល
ត្រូវបានគេចាប់ខ្លួន។
​ សាក្សី ញ៉ែម អេន បានលើកឡើងថា អ្នក​ធ្វើការ​ចំនួន ៥០% នៅ​ក្នុង​មន្ទីរ​សន្តិសុខ ស-២១ គឺ​ជា​អតីត​កងទ័ព​នៃ​កងពល​លេខ ៧០៣។ ចំនួន​ពាក់​កណ្ដាល​ទៀត គឺ​កុមារ​ដែល​គេ​យក​មក​ពី​តំបន់ ៣១ ខេត្ត​កំពង់ឆ្នាំង និង​ពី​តំបន់ ២៥ ក្នុង​​ខេត្ត​តាកែវ និង​ខេត្ត​កណ្ដាល។ បើតាមសាក្សី ញ៉ែម អេន កងទ័ព​នៃ​កងពល​លេខ ៧០៣ ជា​កងទ័ព​របស់​គណៈ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​កម្ពុជា ដែលមានឥទ្ធិពលខ្លាំង។ លោកបានជម្រាបទៅកាន់អង្គជំនុំជម្រះ
ថា លោក​មិន​ដែល​ធ្វើការ​ក្នុង​កងពល ៧០៣ នេះទេ។ ក៏​ប៉ុន្តែ​លោក​អះអាង​ថា កុមារ​ជាង ២..០០០​នាក់ ដែល​គេ​យក​មក​ពី​តំបន់ ៣១ ខេត្ត​កំពង់ឆ្នាំង តំបន់ ២៥ ពី​ខេត្ត​កណ្ដាល និង​ខេត្ត​តាកែវ បាន​ហាត់​រៀន​ក្បួន​យុទ្ធសាស្ត្រ​កងទ័ព​ពី​គ្រូ​កងពល ៧០៣ នៅ​ក្រោយ​វត្ត​ក្រពើហារ និង​តាម​ដង​ស្ទឹង​ព្រែកត្នោត ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល។
អតីតអ្នកថតរូបនៅគុកទួលស្លែងរូបនេះបានអះអាងបញ្ជាក់​​ថា នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ កងពល ៧០៣ គឺ​ជា​កងពល​ពិសេស​មួយ​សម្រាប់​ការពារ​ថ្នាក់​ដឹក​នាំ​អង្គការ ដូច​ជា​លោក សុន សេន នួន ជា និង ប៉ុល ពត។ កងពល ៧០៣ ជា​កងពល​សម្រាប់​សេនាធិការ​នៅ​ភ្នំពេញ ការពារ​សន្តិសុខ​ជាតិ ហើយ​ក៏​ពាក់ព័ន្ធ​នឹង​មន្ទីរ​សន្តិសុខ ស-២១ ដែរ។ ក៏​ប៉ុន្តែ​លោក ញ៉ែម អេន ថ្លែង​ថា សមាជិក​កងទ័ព​ក្នុង​កងពល​នេះ​ជា​ច្រើន​នាក់ ក៏​ត្រូវ​បាន​គេ​សម្លាប់​នៅ​មន្ទីរ ស-២១ ដែរ៕​

????????????????????????????????????
????????????????????????????????????
????????????????????????????????????
????????????????????????????????????
????????????????????????????????????
????????????????????????????????????

សុខ​ ខេមរា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print