បើករថយន្តក្នុងល្បឿនលឿនជ្រុលទៅបុកម៉ូតូត្រង់ចំណុចផ្លូវកែងពេញទំហឹង បណ្ដាលឲ្យយុវជន២នាក់រងរបួសធ្ងន់និងស្រាល រួចគេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញ៖យុវជនម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយត្រូវបានរថនយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រភ្លាមៗ ខណះកំពុងជិះម៉ូតូដល់ផ្លូវកែង ហើយត្រូវបានរថយន្តមួយគ្រឿងបុកចំពីចំហៀងពេញទំហឹងរួចគេចខ្លួនបាត់។ ​ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦ នៅចំណុចផ្លូវភ្លោះផ្សារថ្មីកែងនឹងមហាវិថីព្រះនរោត្ដម ស្ថិតក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេសង្កេតឃើញយុវជន២នាក់ជិះម៉ូតូម៉ាកស៊ុយសុគីនិច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1FE.3087 ដោយជិះឌុបគ្នាតាមបណ្ដោយផ្លវមហាវិថីព្រះនរោត្ដម ទិសដៅពីត្បួងទៅជើងក្នុងល្បឿនលឿន ខណះមកដល់ចំណុចកើតហេតុដែលជាចំណុចផ្លូវកែង ហើយមិនបន្ថយល្បឿនផងនោះ ក៏ត្រូវរថយន្តមួយគ្រឿងទៀតមិនចាំម៉ាក បានបើកចេញពីផ្លូវ១៣០ ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនដូចគ្នា ក៏ត្រូវបានបុកចំពីចំហៀងម៉ូតូពេញទំហឹង បណ្ដាលឲ្យយុវជនម្នាក់ជាអ្នកឌុបដួលបោកក្បាលទៅនិងថ្នល់រងរបួសយ៉ាងធ្ងន់ធ្ងរ ។ ចំណែកយុវជនម្នាក់ទៀតដែលជិះពីក្រោយ រងរបួសស្រាល ដោយឡែករថយន្តបង្កក្រោយពេលបង្កហេតុរួច ក៏បានបន្ថែមល្បឿនបើកគេចខ្លួនបាត់ស្រមោលភ្លាមៗពីកន្លែងកើតហេតុតែម្ដង។ ក្រោយពេលកើតហេតុ រថយន្តសង្គ្រោះរបស់មន្ទីពេទ្យកាល់ម៉ែត្របានមកដឹងជនរងគ្រោះទាំងពីរនាក់យកទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ ។​ ចំណែកឯម៉ូតូជនរងគ្រោះវិញ បានរងការខូចខាតខាងមុខទាំងស្រុងហើយត្រូវបានសមត្ថកិច្ចមូលដ្ឋានយកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ រងចាំប្រគល់ឲ្យម្ចាស់វិញ៕

image image image

ព្រែកជ័យ៍

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print