គ្រួសារក្រីក្រមួយ ប្តីមានជំងឺសសៃប្រសាទដុតផ្ទះចោលម៉ត់

ចែករំលែក៖

ខេត្តត្បូងឃ្មំុៈ បុរសមានជំងឺសសៃប្រសាទម្នាក់បានផឹកស្រាស្រវឹង ពីរសៀលប្រើអំពើហិង្សាលើប្រពន្ធកូន លះុប្រពន្ធកូនរត់គេចខ្លួនអស់ យប់ឡើងដុតផ្ទះខ្លួនឯងឆេះម៉ត់ ក្នុខណះពេលក្រុមគ្រួសារខ្លួនកំពុងក្រីក្រ។

ហេតុការណ៍នេះកើតឡើងពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦ នៅភូមិប្រធាតុ ឃុំស្រឡប់ ស្រុក_ត្បូងឃ្មុំ។

ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ម្ចាស់ផ្ទះខាងលើនិងជាដុតផ្ទះ ឈ្មោះ: ឈន់ ឈឿន អាយុ ៣៧ឆ្នាំ (ប្តី) និងប្រពន្ធ ឈ្មោះ ញ សីុណា អាយុ៣៥ឆ្នាំ ហើយមានកូនតូចៗក្នុងបន្ទុក៤នាក់ ។ ចំពោះការខូចខាត ផ្ទះឈើ០១ខ្នង ប្រក់ក្បឿង ទំហំ៧ម៉ែត្រ គុណ ៨ម៉ែត្រ។
ប្រភពក៏បានឲ្យដឹងទៀតថា មូលហេតុដែលនាំឲ្យមានករណីនេះ ដោយសារ ឈ្មោះឈន់ ឈឿន បានដុតផ្ទះខ្លួនឯង ព្រោះខឹងប្រពន្ធមិននៅផ្ទះ ដោយនៅរសៀលថ្ងៃនេះបុរសជាប្តីបានប្រើអំពើហឹង្សាលើប្រពន្ធនិងកូនផងដែរ។
ទាក់ទងនិងករណីនេះដែរ លោក ឡុង សារិន អធិការរងនគរបាលស្រុកត្បូងឃ្មំុបានបញ្ជាក់ឲ្យថា បច្ចុប្បន្ន ឈ្មោះ ឈន់ ឈឿន ត្រូវបាននាំខ្លួនទៅសួរនាំនៅអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ហើយតាមការសើុបសួរបឋមរបស់សមត្ថកិច្ច គឺ ឈ្មោះ នេះ បានផឹកស្រា មានជំងឺសរសៃប្រសាទផង។
លោកបន្តថា ខណះនេះមន្រ្តីសមត្ថកិច្ចរបស់លោក កំពុងតាមរកស្រ្តីជាប្រពន្ធ និងកូនតូចៗចំនួនបួននាក់ដែលមានអាយុពី៣ឆ្នាំដល់១៣ឆ្នាំ ព្រោះ គ្រួសារនេះក្រខ្សត់ណាស់ ហើយអាចនិងមានការឧបត្ថម្ភដល់ពួកគេជជំហ៊ាន ដំបូងពីលោក ស្នងការ ម៉ៅ ពៅ ផងក៏មិនដឹង ព្រោះរូបលោកក៏ជាអ្នកចូលចិត្តធ្វើរបុណ្បមួយរូបផងដែរ៕

image image

វណ្ណះ

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print