បន្ទាប់ពីខកខាន៣០ឆ្នាំផ្លូវដែកកម្ពុជាចាប់ផ្តើមដំណើរការ​ និងមានលក្ខណះទំនើបបង្កមធ្យោបាយងាយស្រួលដល់ប្រជាជន​ និងភ្ញៀវទេសចរ​ បរទេស​ ក៏ដូចជាការដឹកជញ្ជូនទំនិញជាដើម

ចែករំលែក៖

ភ្នំពេញៈ​ សម្តេចតេជោ​ ហ៊ុន​ សែន​ បានមានប្រសាសន៍លើកឡើងក្នុងហ្វេសប៊ុកសម្តេចអោយដឹងថាៈ​ ផ្លូវដែកកម្ពុជាចាប់ផ្តើមដំណើរការក្រៅពីកំណាត់ផ្លូវដែក ភ្នំពេញ-កំពត ផ្លូវដែកពី ភ្នំពេញ-សិរីសោភ័ណក្នុងខេត្តបន្ទាយមានជ័យភ្ជាប់ទៅប្រទេសថៃក៏ត្រូវបានជួសជុលស្តារឡើងវិញផងដែរ។
​ សម្តេចតេជោ​ បញ្ជាក់ថាៈ​ ការស្តារឡើងវិញនូវបណ្តាញផ្លូវដែកកម្ពុជានេះ ដើម្បីជំរុញការដឹកជញ្ជូនគ្រប់រូបភាព និងសមាហរណកម្មផ្ទៃក្នុង ជាពិសេសដើម្បីធ្វើសមាហរណកម្មតំបន់ ដោយតភ្ជាប់បណ្ដាញផ្លូវដែកកម្ពុជាទៅក្នុងគម្រោងផ្លូវដែកតំបន់អាស៊ាន។

សម្តេចមានប្រសាសន៍ថាៈ​ ការចេញដំណើរផ្លូវរថភ្លើងនេះ បានក្លាយទៅជាប្រវត្តិសាស្រ្តថ្មី ក្រោយពេលខ្សែរថភ្លើងបានគាំងសកម្មភាពជាង៣០ឆ្នាំមកនេះ។ ការរស់ឡើងវិញរបស់ផ្លូវដែកនេះ បានធ្វើឡើងក្រោយពេលដែលមានការជួយពីប្រទេសអូស្រ្តាលី ធនាគារអភិវឌ្ឍន៍អាស៊ី និងការចូលមកវិនិយោគរបស់ក្រុមហ៊ុន Toll Royal Railway។

ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន កំពុងធ្វើអោយវិស័យគមនាគមន៍កម្ពុជាមានមានការវិវត្តល្អប្រសើរឡើងជាលំដាប់ ដើម្បីបំរើតំរូវការរបស់ប្រជាពលរដ្ឋអ្នកធ្វើដំណើរ និងពាណិជ្ជករគ្រប់ទីកន្លែង។ ដោយសារសន្តិភាពទើបយើងមានឱកាសកសាងប្រទេសជាតិអោយបានរីកចម្រើនទៅមុខបែបនេះ៕​

image image image image image image image image image image image

សុខ​ ខេមរា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print