រុស្ស៊ីធ្វើសមយុទ្ធនៅព្រំដែនអ៊ុយក្រែន, អាមេរិកថារុស្ស៊ីនឹងវាយប្រហារអ៊ុយក្រែននៅពាក់កណ្តាលខែកុម្ភៈ

ចែករំលែក៖

 កម្លាំងទាហានរុស្ស៊ីបានធ្វើសមយុទ្ធទ្រង់ទ្រាយធំនៅថ្ងៃទី២៦ខែមករា ស្ថិតនៅភាគខាងកើតទីក្រុង Rostov ជិតព្រំដែនប្រទេសអ៊ុយក្រែន។ ជាមួយគ្នានោះរុស្សុីក៏បានបញ្ជូនយន្តហោះចម្បាំង និងអាវុធជាច្រើនទៅកាន់ប្រទេសបេឡារូសផងដែរ។ មន្ត្រីការទូតជាន់ខ្ពស់ម្នាក់របស់សហរដ្ឋអាមេរិកបាននិយាយថាប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន មានផែនការប្រើកម្លាំងយោធា វាយប្រហារលើអ៊ុយក្រែននៅពាក់កណ្ដាលខែកុម្ភៈខាងមុខនេះ បើទោះជាទីក្រុងមូស្គូ បដិសេធការចោទប្រកាន់បែបនេះក៏ដោយ។ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមករា ឆ្នាំ២០២២ បានផ្សាយថា អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Wendy Sherman ធ្វើការកត់សម្គាល់ខាងលើនៅក្នុងវេទិកាមួយកាលពីថ្ងៃពុធសប្ដាហ៍នេះ ដោយលោកស្រីបានបញ្ជាក់ដូច្នេះថា «ខ្ញុំមិនដឹងថាគាត់(លោក ពូទីន) បានសម្រេចចិត្តរួចហើយ ឬក៏យ៉ាងណានោះទេ ប៉ុន្តែយើងបានឃើញយ៉ាងច្បាស់ពីភស្តុតាងជាច្រើនដែលអាចបង្ហាញបានថាគាត់អាចនឹងប្រើកម្លាំងយោធា ចាប់ពីពេលនេះតទៅ ឬនៅពាក់កណ្ដាលខែកុម្ភៈខាងមុខ»។ បើតាមលោកស្រី Wendy Sherman សហរដ្ឋអាមេរិកនឹងបន្តជំរុញការដោះស្រាយបញ្ហាតាមយន្ដការការទូត ប៉ុន្តែព្រមពេលជាមួយគ្នា ក៏បានត្រៀមខ្លួនរួចរាល់ហើយដែរ សម្រាប់សេណារីយ៉ូអាក្រក់ណាមួយ។ ការលើកឡើងខាងលើគឺស្របទៅនឹងការប្រកាសនាពេលកន្លងមករបស់មេទ័ពអ៊ុយក្រែនដែលបញ្ជាក់ថា រុស្ស៊ីនឹងវាយប្រហារអ៊ុយក្រែនក្រោយការបញ្ចប់ការប្រកួតកីឡាអូឡាំពិកទីក្រុងប៉េកាំងតាមសំណើរបស់ប្រធានាធិបតីចិន ។ ប្រសិនបើការវាយប្រហារក្នុងពេលនេះនឹងប៉ះពាល់ដល់ម្ចាស់ផ្ទះកីឡាអូឡាំពិក ហើយរុស្ស៊ីមិនចង់ឱ្យប៉ះពាល់ដល់សម្ព័ន្ធមិត្តយុទ្ធសាស្ត្រនោះឡើយ៕ ដោយសាធី
រូបថត៖zingnews.vn


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print